kalib9

ថាក្នុងMVថ្មីនេះ តួស្រីស៊ិចស៊ីទៅហើយ តែងាកមើល លាងឆេ វិញ សាហាវមិនធម្មតា (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា លោកជា លាងឆេ ដែលជាតារាសម្តែងតាមរយៈការថតស្ពតពាណិជ្ជកម្ម និង ការសម្ដែងខ្សែភាពយន្ត ក្រៅពីនេះលោកក៏ជាតារាបង្ហាញម៉ូដផងដែរ។

កាលពីថ្មីៗនេះ លោកក៏បានបញ្ចេញរូបភាពស៊ិចស៊ី ស៊ីអារម្មណ៍អ្នកគាំទ្រជាច្រើន តាមរយៈការថតម៉ូតរបស់លោក។ តែពេលនេះរឹតតែមិនធម្មតាទៅទៀត ដែលលោកបានបង្ហាញខ្លួននៅក្នុង MV ថ្មីបទ« កុំព្រាះតែគេទើបយើងបែកគ្នា» ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃនេះ។

ដោយនៅក្នុងនោះ មានទាំងឈុតស្រើបស្រាល និងស៊ិចស៊ី តារារូបនេះក៏បានបង្ហាញខ្លួន ជាមួយនឹងសាច់សខ្ចីរបស់លោក មិនចាញ់តួស្រីប៉ុន្មាននោះទេ។

លើសពីនេះ មិនថា ថតវីដេអូ និងរូបថតស៊ិចស៊ី តារារូបនេះពិតជាធ្វើបានគួរឲ្យសរសើរមិនត្រឹមតែប៉ុណ្ណោះ លោកពិតជាពូកែសម្តែងមែនទែននៅក្នុងបទមួយនេះ ធ្វើឲ្យអ្នកគាំទ្រស្លុងអារម្មណ៍ទៅតាមចម្រៀង៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោកជា លាងឆេ

លោកជា លាងឆេ នៅក្នុងMV

លោកជា លាងឆេ នៅក្នុងMV

លោកជា លាងឆេ នៅក្នុងMV

លោកជា លាងឆេ នៅក្នុងMV

លោកជា លាងឆេ នៅក្នុងMV

ប្រភពដើមអត្ថបទ៖ Khmerload