kalib9

Taew និង YaYa ស្លៀកឈុតដូចគ្នាមែន តែមិនប្រាកដ ស្អាតដូចគ្នាទេ

ថៃ៖ កំពូលតារាសម្តែងស្រី Yaya តែងតែក្តោបក្តាប់ បានតំណែងជាតួឯកស្រី សឹងតែគ្រប់រឿងភាគថៃ ទៅហើយ ជាពិសេស រឿងនីមួយៗរបស់នាង រមែងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។

រីឯនាង Taew Natapohn ដែលជាតារាសម្តែងស្រីដ៏ល្បី ប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក៏ធ្លាប់សម្តែងរឿងជាច្រើន និងកំពុងទទួលបាន សន្ទុះប្រជាប្រិយភាពយ៉ាងច្រើននៅក្នុងសិល្បៈ មិនចាញ់ Yaya ប៉ុន្មានដែរ។

ជាក់ស្ដែង តារាស្រីទាំងពីរអាចធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ ស្លុតចិត្តមិនខាន ក្រោយពីបានឃើញសម្រស់ ពួកគេ កាលពីមុន ដែលតុបតែងខ្លួន ក្នុងឈុតដូចគ្នា ។

ព្រោះមើលទៅ សម្រស់តួស្រីទាំងពីរនេះ ពិតជាប្លែកខុសដាច់ពីពេលបច្ចុប្បន្ន និងមើលសឹងមិនស្គាល់ថា ជាពួកគេទៀតផង។ ហើយនៅពេលពួកគេ ប៉ះឈុតដូចគ្នាយ៉ាងដូច្នេះ ត្រូវអ្នកគាំទ្រគិតថា​YaYa ស្អាតជាង Taew តែអ្នកខ្លះ បានគិតថា  Taew ស្អាតជាង YaYa ទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពខាងក្រោម៖

YaYa

YaYa

Taew

Taew

Taew និង YaYa

ប្រភពដើមអត្ថបទ៖ Khmerload

error: Content is protected !!