kalib9

ជីវិតរបស់New Clear កប់ពេកហើយ មានរថយន្តច្រើនដាក់តម្រៀបគ្នា ដូចកន្លែងលក់ទៅហើយ!

ថៃ៖ ចាប់តាំងពីរៀបការ តារាស្រីថៃ មុខដូចកូនកាត់ នាងNew Clear បានរៀបការរួចមក គេសង្កេតឃើញថា​នាង  មានសុភមង្គលយ៉ាងពេញទំហឹងជាមួយនឹង ស្វាមីរូបសង្ហា។

ជារឿយៗ អ្នកទាំងពីរ តែងធ្វើដំណើរកម្សាន្ត ស្ទើរតែពេញពិភពលោក ដែលមិនខ្វល់ពីការចំណាយបន្តិចសោះឡើយ ឲ្យតែពួកគេ បានសប្បាយរីករាយ។

អ្វីដែលសំខាន់ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហាញម៉ូតរថយន្តទំនើបរបស់នាង ពណ៌ក្រហមឆ្អិនឆ្អៅ ដែលនាងទើបតែទិញមួយគ្រឿងទៀត។ ប៉ុន្តែតាមការពិតទៅ រូបនាង មានរថយន្តជាច្រើនទៅហើយ ដែលដាក់តម្រៀបគ្នា យ៉ាងពាសពេញ ក្នុងផ្ទះ ដែលមានគ្រប់ប្រភេទ មិនថា ធុនតូច ឬធុនធំនោះទេ។

រូបភាពនៃ រថយន្តរបស់នាង ដែលបានបង្ហោះ ក្នុងបណ្តាញសង្គម បានធ្វើឲ្យអ្នកគាំទ្រ មានការច្រណែននឹងជីវិតឯកជនរបស់នាង ដោយសម្បូរសប្បាយ មានឡានជាច្រើន ដាក់ក្នុងផ្ទះ ចង់ជិះរថយន្តបែបណាក៏បាន៕

ចង់ដឹងយ៉ាងណា តោះមើលទាំងអស់គ្នា៖

តារាស្រីថៃ មុខដូចកូនកាត់ នាងNew Clear

តារាស្រីថៃ មុខដូចកូនកាត់ នាងNew Clear

តារាស្រីថៃ មុខដូចកូនកាត់ នាងNew Clear

រថយន្តទំនើបរបស់នាង ដាក់ពាសពេញ ក្នុងផ្ទះ

រថយន្តទំនើបរបស់នាង ដាក់ពាសពេញ ក្នុងផ្ទះ

រថយន្តទំនើប ដែលនាងទើបតែទិញថែមមួយទៀត

ប្រភពដើមអត្ថបទ៖ Khmerload