kalib9

មើលមុុខ Grace Kanklao នៅពីក្មេង មិនសម ធំឡើងស្អាតសោះ

ថៃៈ តារាសម្តែងថៃ កញ្ញា Grace Kanklao ត្រូវបានមហាជនស្គាល់ច្រើនតាមរយៈការសម្តែងយ៉ាងឥតខ្ចោះ ពោរពេញទៅដោយសមត្ថភាព និងមានរូបសម្បត្តិយ៉ាងស្រស់សោភារបស់នាង។

ដោយឡែក តារាសម្តែងរូបនេះ ក្រៅពីអាជីពសម្តែង នាងថែមទាំងមានទឹកដមសម្លេងពិរោះ និង ឧស្សាហ៍ឃើញនាងច្រៀងនៅក្នុងកម្មវិធីទូរទស្សន៏ ជាច្រើនផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងនេះ ក៏បានឃើញនាងបង្ហោះរូបភាព របស់នាងកាលនៅពីក្មេង ក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ធ្វើឲ្យទស្សនិកជនដែលគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលទៅនឹងរូបសម្រស់កាលពីក្មេងរបស់នាង ដែលមើលទៅហាក់បីដូចជាមិនសម ស្រស់ស្អាតខ្លាំង ដូចពេលដែលនាងធំពេញវ័យ។

តែយ៉ាងណា ក៏អ្នកគាំទ្រខ្លះទៀតបាននិយាយថា រូបថតពីក្មេងរបស់នាង មើលទៅ គួរឲ្យស្រលាញ់ម្យ៉ាង គ្រាន់តែពេលបច្ចុប្បន្ន Grace Kanklao នាងមានសម្រស់ស្រស់ស្អាតខ្លាំង និងមានរាងស្លីមគួរឲ្យទាក់ទាញ៕

Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao កាលនៅក្មេង ខាងឆ្វេងដៃ
ប្រភព៖ Khmerload

error: Content is protected !!