kalib9

មុខមាត់ពិត របស់ព្រះ យូឡាយ និងព្រះម៉ែ គង់ សាអ៊ីម ក្នុងរឿងស៊ុន អ៊ូខុង ដែលអ្នកមិនដែលដឹង!

ចិន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីខ្សែភាពយន្តប្រលោមលោកបុរាណ របស់ប្រទេសចិន គឺខ្សែភាពយន្ត “Journey to the West” ដែលគេតែងហៅថា រឿង «ស៊ុន​ អ៊ូខុង» ជារឿងមួយដែលមានភាពល្បីល្បាញខ្លាំងបំផុត ពាសពេញពិភពលោក។

ជាពិសេស រឿងនេះ តែងតែចេញ Version ថ្មីៗជានិច្ច តែចំពោះសាច់រឿង គឺមិនមានការប្រែប្រួលអ្វីនោះទេ គ្រាន់តែប្តូរតួអង្គតែប៉ុណ្ណោះ។

ប៉ុន្តែនៅក្នុងនោះ ក៏មានមនុស្សមិនតិចទេ ចង់ដឹងពីមុខមាត់ពិតរបស់ តួអង្គសម្តែងជាព្រះ យូឡាយ និងព្រះម៉ែ គង់ សាអ៊ីម កាលពីដំបូង ព្រោះអ្នកទាំងពីរ ក៏ជាតួអង្គសំខាន់ នៅក្នុងរឿងនេះផងដែរ។

បើយោងតាមប្រភពពត៌មានបរទេស បានបង្ហាញពីមុខមាត់ តួអង្គព្រះ យូឡាយ  ដែលមានឈ្មោះពិតថា Chu Long Quang និងព្រះម៉ែ គង់ សាអ៊ីម ឈ្មោះពិត Zuo Dafen  ដែលពេលនេះ អ្នកទាំងពីរ ស្ថិតក្នុងវ័យចំណាស់ទៅហើយ ហើយពួកគេ ក៏បានចាកចេញពីពិភពសិល្បៈផងដែរ ដើម្បីចង់រស់នៅ ជាមួយនឹងពេលវេលាដែលសល់បន្តិចបន្តួច។

ក្នុងនោះដែរ បើតាមកិច្ចសម្ភាសន៍ដែលសារព័ត៌មានបរទេសបានសាកសួរ ទៅកាន់ពួកគេ បានឲ្យដឹងថា កាលពីដំបូងឡើយ អ្នកទាំងពីរ ត្រូវបានក្រុមការងារ ជ្រើសរើសយ៉ាងល្អិតល្អន់ មុននឹងឲ្យពួកគេ ក្លាយជាតួអង្គ នៅក្នុងរឿង  “Journey to the West” ព្រោះតួអង្គនេះ ត្រូវដាក់មនោសញ្ចេតនាខ្លាំង និងជាតួអង្គ ស្ងៀមស្ងាត់បំផុត។ ប៉ុន្តែក្រោយមក អ្នកទាំងពីរ ក៏ត្រូវគេជ្រើស ហើយពួកគេ ក៏បានព្យាយាមសម្តែង យ៉ាងល្អ​ អស់ពីសមត្ថភាព។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ រឿងនោះ ទទួលបានភាពល្បីល្បាញខ្លាំង មកទល់ពេលនេះ រហូតមានជំនាន់ផ្សេងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ៕

ព្រះ យូឡាយ

ព្រះម៉ែ គង់សាអ៊ីម

ខ្សែភាពយន្ត “Journey to the West”

តួអង្គសម្តែង ជាព្រះម៉ែ គង់សាអ៊ីម

តួអង្គសម្តែង ជា​ព្រះ យូឡាយ និងព្រះម៉ែ គង់សាអ៊ីម

ប្រភព៖ Khmerload