kalib9

តារាចម្រៀង​ថ្មី​កូនប្រុស​ទាំង​បី​របស់លោក​ព្រាប សុវត្ថិ មាន​អត្ត​ចរិត​បែប​ណា ?

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ដោយសារ​តែ​រូបរាង​ស្រស់​សង្ហា ពិសេស​ក្លាយជា​តារាចម្រៀង ។ ពួក​គេ​ទើបតែ​ត្រូវ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រកាស​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​កាលពីដើម​ខែមករា ឆ្នាំ​២០១៨​នេះ ។

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ដោយសារ​តែ​រូបរាង​ស្រស់​សង្ហា ពិសេស​ក្លាយជា​តារាចម្រៀង

សុវត្ថិ មុន្នី​វណ្ណ មាន​អាយុ​២០​ឆ្នាំ សុវត្ថិ មុន្នី​នាគ វ័យ​១៨​ឆ្នាំ និង​សុវត្ថិ សេរី​វុ​ឌ្ឍ អាយុ​១៥​ឆ្នាំ។ ពួក​គេ​សុទ្ធតែ​នៅ​សិក្សា​ទាំងអស់ ។ យុវជន​សុវត្ថិ មុន្នី​វណ្ណ បាន​បញ្ចប់​ថា្ន​ក់​វិទ្យា​ល័យ​រួច​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​គ្រប់គ្រង​ជំនួញ​(Business Management) ចំណែក​ប្អូន​ពីរ​នាក់​ទៀត​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ។

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ដោយសារ​តែ​រូបរាង​ស្រស់​សង្ហា ពិសេស​ក្លាយជា​តារាចម្រៀង

មាន​តារា​វ័យក្មេង​ជា​ច្រើន​សុទ្ធតែ​ប្រឈម​មុខ​ចំពោះ​ការ​សិក្សា ដោយ​ការ​តែ​ការងារ​សិល្បៈ​​រវល់ ពួក​គេ​មិនសូវ​បាន​ចូល​រៀន​ជាប់លាប់​ទេ រហូត​ដល់​អ្នកខ្លះ​ត្រូវ​ព្យួរ​ការ​សិក្សា​មួយ​រយៈ​ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​សិល្បៈ ។

កូនប្រុស​ទាំង​បី​នាក់​របស់​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​នឹង​ធ្វើ​ឱ្យ​ការ​សិក្សា និង​ការងារ​សិល្បៈ​ដើរ​ទន្ទឹម​គ្នា មិន​ឱ្យ​ប៉ះពាល់​គ្នា​ឡើយ ។ បើ​ទោះបីជា​បារម្ភ​តិចតួច​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​នឹង​ព្យាយាម​បែង​ចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​ការ​សិក្សា និង​សិល្បៈ ។

កូនប្រុស​ទាំង​បី​នាក់​របស់​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​នឹង​ធ្វើ​ឱ្យ​ការ​សិក្សា និង​ការងារ​សិល្បៈ​ដើរ​ទន្ទឹម​គ្នា មិន​ឱ្យ​ប៉ះពាល់​គ្នា​ឡើយ

សុវត្ថិ មុនី​នាគ និយាយ​ថា ក្រោយ​ចូល​ស៊ុប​ក្នុង​សិល្បៈ ដោយ​ជ្រក​ក្រោម​ទ្រនំ​ជាមួយ​ឪពុក គេ​នឹង​មិន​ធ្វើ​ឱ្យ​ការងារ​សិល្បៈ​ប៉ះពាល់​ដល់​ការ​សិក្សា​ឡើយ ។ កូនប្រុស​កណ្តាល​ដែល​មាន​រាង​ស្រស់​សង្ហារ​រូប​នេះ និយាយ​បន្ថែម​ថា «​ខ្ញុំ​ក៏​មានការ​បារម្ភ​ដែរ តែ​ដោយ​សារ​​ខ្ញុំ​បែងចែក​ពេលវេលា​ការ​សិក្សា និង​ការ​ចូល​ធ្វើ​សិល្បៈ​ដាច់​ដោយឡែក​ពី​គ្នា ។ ហេតុនេះ​ហើយ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ពេលវេលា​ឈ្វេងយល់ និង​រិះរក​សម្រាប់​ការ​សិក្សា និង​សិល្បៈ​ដូច​គ្នា ។ វា​នឹង​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​ឡើយ » ។

ចំណែក​កូនប្រុស​ពៅ គឺ​សុវត្ថិ សេរី​វុ​ឍ្ឍ ក៏​បាន​អះអាង​ដូច​បងប្រុស​ដែរ​ថា ខ្លួន​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​ទេ ដោយ​នឹង​បែងចែក​ឱ្យ​ច្បាស់ រវាង​ការ​សិក្សា និង​សិល្បៈ ។

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ

មុន​ក្លាយជា​តារាចម្រៀង​ផ្លូវការ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស គេ​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​កូនប្រុស​ទាំង​បី គឺ​មុនី​វណ្ណ និង​មុ​នី្ន​នាគ ធ្លាប់​ឡើង​ច្រៀង​ជា​ច្រើន​ដង​តាំងពី​ពេល​​ពួក​គេ​ទាំង​២ នៅ​កុមារភាព​មក​ម្ល៉េះ ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​តែងតែ​បង្ហាញ​វត្ត​មាន​រាំ​លើ​ឆាក​ប្រគំ​តន្ត្រី ធំ​ៗ​ទាំង​នៅ​ក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​នានា ជាមួយនឹង​ក្រុម​រាំ​របស់​លោក​ព្រាប សុវត្ថិ ។ អាច​និយាយ​ថា ទឹកដម​សំឡេង​ពីរោះ​មិន​ចាញ់​ឪពុក​ដែល​ជា​តារាចម្រៀង​ក្នុង​ដួងចិត្ត​ទស្សនិកជន​ឡើយ ។

បទ​ចម្រៀង​ដំបូង​ដែល​ពួក​គេ​ច្រៀង​រួម​គ្នា​ទាំង​បី​នាក់ ទទួល​បានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ខ្លាំង​ពី​យុវវ័យ បើ​ទោះបី​មានការ​រិះគន់​តិចតួច​ថា ដោយសារ​មាន​ខ្សែ​ឪពុក​ជាតា​រា​ល្បី​ប្រចាំ​ប្រទេស​ក៏​ដោយ ។ រហូត​មក​ដល់​ពេល​នេះ​បទ​ចម្រៀង​របស់​ពួក​គេ​ដែល​បង្ហោះ​នៅ​លើ​យូ​ធូប មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង​២​លាន​នាក់ ។

លោកស្រី ឡុ​ង ស្រី​មុំ ឱ្យ​ដឹង​ថា កូនប្រុស​ទាំង​បី​របស់​អ្នកស្រី និង​លោក​ព្រាប សុវត្ថិ មាន​និស្ស័យ​សិល្បៈ​នេះ តាំងពី​កំណើត

ភរិយា​លោក​ព្រាប សុវត្ថិ គឺ​លោកស្រី ឡុ​ង ស្រី​មុំ ឱ្យ​ដឹង​ថា កូនប្រុស​ទាំង​បី​របស់​អ្នកស្រី និង​លោក​ព្រាប សុវត្ថិ មាន​និស្ស័យ​សិល្បៈ​នេះ តាំងពី​កំណើត ។ ដោយសារ​តែ​ទេព​កោសល្យ​នេះ​ហើយ ទើប​ផលិតកម្ម​ហង្ស​មាស​សម្លឹង​ឃើញ​ពួក​គេ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ប្រជាប្រិយភាព​ដូច​ឪពុក​ដែល​ជា​តារាចម្រៀង​ល្បី​ជា​ច្រើន​ឆ្នាំ ។ លោកស្រី​ឡុ​ង ស្រី​មុំ បញ្ជាក់​បន្ថែម «​គាត់​មាន​ដុ​ង​តាំងពី​តូច​មក គាត់​ចូល​ចិត្ត​ច្រៀង​» ។

ខណៈ​មាន​វត្ត​មាននៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​ថ្ងៃ​ប្រកាស​កូនប្រុស​ទាំង​បី​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់​ហង្ស​មាស កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៨ លោក​ព្រាប សុវត្ថិ បាន​លើក​ឡើង​ពី​ការ​ដែល​លោក​ជំរុញ​កូន​ទាំង​បី​ឱ្យ​ចូល​ក្នុង​វិស័យ​សិល្បៈ​ដូច​ខ្លួន ដោយសារ​តែ​កូនប្រុស​ទាំង​បី​មាន​និស្ស័យ​សិល្បៈ​ដូច​លោក​ពី​ធម្មជាតិ​មក ។

លោកស្រី ឡុ​ង ស្រី​មុំ ឱ្យ​ដឹង​ថា កូនប្រុស​ទាំង​បី​របស់​អ្នកស្រី និង​លោក​ព្រាប សុវត្ថិ មាន​និស្ស័យ​សិល្បៈ​នេះ តាំងពី​កំណើត

លោក​ព្រាប សុវត្ថិ និយាយ​ថា «​និស្ស័យ​របស់​គាត់​បាន​ល្អ​សម្រាប់​ផ្នែក​សិល្បៈ អ៊ីចឹង​ខ្ញុំ​ពេញចិត្ត សប្បាយចិត្ត​ទទួល​នូវ​លទ្ធផល​បែប​នេះ​។ ថា​ខ្ញុំ​មិន​ជំរុញ​ក៏​មិន​អាច​ថា​បាន​ដែរ ព្រោះថា​នៅ​ជាមួយ​គ្នា​រាល់ពេល​វេលា អ៊ីចឹង​អ្វី​ដែល​នៅ​ជាមួយ​គ្នា ធ្វើ​ឱ្យ​មាន​ភាព​បន្សាំ​ុ​ក្នុង​ការ​ចូល​ចិត្ត និង​ការ​ពេញចិត្ត​ប្រាកដជា​មាន​ច្រើន អ៊ីចឹង​អ្វី​ដែល​ជា​សិល្បៈ​នេះ បើសិន​យើង​មិន​ដុ​ង​មាន​ទេព​កោសល្យ​សម្រាប់​ខ្លួនឯង​ទេ យើង​ជំរុញ​យ៉ាងណា​ក៏​មិន​អាច​ទៅ​បាន​ដែរ​» ។

កូនប្រុស​ច្បង​សុវត្ថិ មុនី​វណ្ណ មិន​ត្រឹមតែ​អាច​ច្រៀង​បាន​ពីរោះ​នោះ​ទេ លោក​ថែម​ទាំង​ចេះ​លេងភ្លេង​ផង​ដែរ ។

សមត្ថភាព​គឺជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ព្រាប សុវត្ថិ និង​លោកស្រី​ឡុ​ង ស្រី​មុំ​ស្រលាញ់​​កូនប្រុស​ទាំង​បី​លើស​ពី​កែវភ្នែក និង​ជំរុញ​កូន​ឱ្យ​ចូល​កាន់តែ​ជ្រៅ​ក្នុង​វិ​ថី​សិល្បៈ ។ ដោយឡែក​អត្ត​ចរិត​របស់​ពួក​គេ​ក៏​ល្អ​ផង​ដែរ ដោយ​លោកស្រី​ស្រី​មុំ សរសើរ​ថា កូន​ទាំង​បី​នេះ​មិន​ដែល​ធ្វើ​ឱ្យ​លោកស្រី និង​ប្តី​ពិបាកចិត្ត​ឡើយ ។

លោក​ព្រាប សុវត្ថិ​វិញ លើក​ឡើង​ថា​រវាង​លោក និង​កូន ប្រៀប​ដូច​ជា​ឪពុក​ផង និង​ជា​មិត្តភក្តិ​ផង ដែល​ភាគច្រើន​តែងតែ​ពិភាក្សា​រាល់​ការ​សម្រេចចិត្ត​អ្វីមួយ ហើយ​លោក​គោរព​ការ​សម្រេចចិត្ត​របស់​កូន

ភរិយា​របស់​លោក​ព្រាប សុវត្ថិ បាន​អះអាង​បន្ថែម​ប្រាប់​កោះសន្តិភាព​ថា «​គាត់​ចេះ​ស្រលាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ធ្វើ​អី​ពេល​ខ្លះទៅ​ក៏​ត្រូវ​ពិភាក្សា​គ្នា អត់​ដែល​អន់ចិត្ត ឬ​និយាយ​ពាក្យ​អី​ដែល​មិនល្អ​ទេ គាត់​ស្រលាញ់​គ្នា អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ផ្តល់​កិត្តិយស​ឱ្យ​គ្នា មិនមែន​ខ្លះ​បងប្អូន​គ្នា អាង​តែ​បង​ទៅ​ស្តីបន្ទោស វាយ​ប្អូន​អី​អត់​ទេ និយាយ​ទៅ គឺ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក បើ​បង​ធ្វើ​ខុស​សុំ​ទោស​ប្អូន ហើយ​បើ​ប្អូន​ធ្វើ​ខុស ក៏​ត្រូវ​សុំ​ទោស​បង​វិញ​ដូច​គ្នា »​។

មិនមែន​តែ​ម្តាយ​ដែល​សរសើរ​ពី​ចរិត​របស់​តារាចម្រៀង​វ័យក្មេង​ទាំង​បី​ដួង​ទេ កាលពី​ពេល​កន្លង​ទៅ​អ្នក​នាង ពេជ្រ សោភា ក៏​បាន​សរសើរ​ពី​ចរិត​នៅ​ខាងក្រៅ​របស់​ពួក​គេ​ទាំង​បី​ដែរ ដោយ​បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង ។

កូនប្រុស​ទាំង​បី​នាក់​របស់​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​នឹង​ធ្វើ​ឱ្យ​ការ​សិក្សា និង​ការងារ​សិល្បៈ​ដើរ​ទន្ទឹម​គ្នា មិន​ឱ្យ​ប៉ះពាល់​គ្នា​ឡើយ

នៅ​មុខ​មហាជន គេ​សង្កេត​ឃើញ​ថា កូនប្រុស​ទាំង​បី​របស់​លោក​ព្រាប សុវត្ថិ មិនសូវ​មាត់​សូ​វក​ទេ តែ​ម្តាយ​របស់​ពួក​គេ​និយាយ​ថា​ពេល​នៅផ្ទះ​ពួក​គេ​លេងសើច​ច្រើន គ្រាន់​តែ​ថា ពួក​គេ​នៅ​ក្មេង ហើយ​ជា​លើក​ទី​១​ដែល​ពួក​គេ​ឡើង​និយាយ​ជា​សាធារណៈ ។

ចំណែក​លោក​ព្រាប សុវត្ថិ​វិញ លើក​ឡើង​ថា​រវាង​លោក និង​កូន ប្រៀប​ដូច​ជា​ឪពុក​ផង និង​ជា​មិត្តភក្តិ​ផង ដែល​ភាគច្រើន​តែងតែ​ពិភាក្សា​រាល់​ការ​សម្រេចចិត្ត​អ្វីមួយ ហើយ​លោក​គោរព​ការ​សម្រេចចិត្ត​របស់​កូន ៕

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ

កូនប្រុស​ទាំង​៣​នាក់​របស់​លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ

កូនប្រុស​ទាំង​បី​នាក់​របស់​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​នឹង​ធ្វើ​ឱ្យ​ការ​សិក្សា និង​ការងារ​សិល្បៈ​ដើរ​ទន្ទឹម​គ្នា មិន​ឱ្យ​ប៉ះពាល់​គ្នា​ឡើយ

ប្រភពដើម៖ Khmerload