kalib9

ពិតមែន ដែលថាជា សុវណ្ណនរា មានប្រពន្ធក្មេង ទើបជាសិស្សសាលា ហើយមានកូនទៀត?

ភ្នំពេញ៖ តារាសម្ដែង លោក ជា សុវណ្ណនរា ជាតារាប្រុសដែលមានរូបសម្រស់ ស្រស់សង្ហា ជាពិសេសទទួលបានការគាំទ្រខ្លាំងតែម្ដង រាល់ភាពយន្តដែលលោកសម្ដែង មិនថារឿងភាគ ឬជាខ្សែភាពយន្តខ្នាតខ្លីៗ។

រយៈពេលថ្មីៗនេះ លោកហាក់ដូចជាមមាញឹកខ្លាំង ជាមួយការងារសិល្បៈក៏ដូចជាការថតនូវរឿងថ្មីជាច្រើន ដែលត្រៀមនឹងបញ្ចាំងនៅតាមរោងភាពយន្តនានាផងដែរ ។

ប៉ុន្តែ កាលពីប៉ុន្មានសប្តាហ៍មុន តារាប្រុសរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ជាមួយនារីវ័យក្មេង និងកូនក្មេងម្នាក់ ដែលត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ ក៏មានអ្នកគាំទ្រមួយចំនួន បានគិតថា ពួកគេ ជាប្រពន្ធកូន របស់លោក តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះ គឺនារីស្រស់ស្អាតម្នាក់នោះ គឺពិតជាក្មេងខ្លាំងណាស់ ដែលនៅជាសិស្សសាលានៅឡើយ។

យ៉ាងណាមិញ ខណៈពេលនេះ លោក ជា សុវណ្ណនរា មិនទាន់ចេញមុខបកស្រាយ ពីរឿងនេះឲ្យបានច្បាស់នោះទេ តែលោក នៅតែឧស្សាហ៍បង្ហោះរូបភាព ទាក់ទងនឹង នារីវ័យក្មេង និងក្មេងតូចនោះ ដដែល៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

លោក ជា សុវណ្ណនរា

លោក ជា សុវណ្ណនរា និងនារីស្រស់ស្អាត ព្រមទាំងក្មេងតូច ដែលគេគិតថា ជាប្រពន្ធកូនលោក

លោក ជា សុវណ្ណនរា និងនារីស្រស់ស្អាត ព្រមទាំងក្មេងតូច ដែលគេគិតថា ជាប្រពន្ធកូនលោក

លោក ជា សុវណ្ណនរា និងនារីស្រស់ស្អាត

ប្រភពដើម៖ Khmerload