kalib9

វគ្គរងារញ័រញាក់នៅមណ្ឌលគិរី ពី Cambodian Idol យប់នេះ អ្នកណានឹងអាចឆ្លងផុត? (មានវីដេអូ)

ភ្នំពេញ៖ កាលពីសប្តាហ៍មុននេះ បេក្ខជន បេក្ខនារី ចំនួន ៣៦រូប បានឆ្លងកាត់ វគ្គ Theater Round ជុំទី១ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ នេះហើយ។

បេក្ខជន បេក្ខនារី ទាំងអស់នឹងបន្តដំណើរទៅកាន់ខេត្តមណ្ឌលគីរី ដែលជាទីតាំងមានអាកាសធាតុត្រជាក់ខ្លាំង ដើម្បីប្រកួតវគ្គ Theater Round ជុំទី២បន្តទៀត។

ចាំមើលថាតើ បេក្ខជន បេក្ខនារីណាខ្លះ ដែលអាចតស៊ូប្រកួតនៅលើកំពូលភ្នំជាមួយអាកាសធាតុដ៏ត្រជាក់ ហើយ បេក្ខជន បេក្ខនារីមានសមត្ថភាពណាខ្លះ ដែលអាចបន្តដំណើរទៅប្រកួតនៅវគ្គ Green Miles។

ភាពសោកសៅ និងសម្រែកហ៊ោរកញ្ជៀវ នឹងកើតមានឡើងនៅយប់នេះ ក្នុងកម្មវិធី Cambodian Idol វគ្គ Theater Round ជុំទី២។ កុំភ្លេច រង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ម៉ោង ៨ យប់នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmerload

error: Content is protected !!