kalib9

រ៉េត ស៊ូហ្សាណា រវល់ប៉ុណ្ណឹងហើយ ឆ្លៀតរកពេលរៀនជំនាញនេះមួយទៀត!

ភ្នំពេញ៖ កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្នគឺជាតារាចម្រៀងស្រីវ័យក្មេង និងកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈចម្រៀង។

ការចាប់ជាអាជីព ជាតារាចម្រៀងថ្មីមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាស បានធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះ បានក្តោបយកនូវប្រជាប្រិយ ជាច្រើនបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន ជាពិសេសគឺពីអ្នកគាំទ្រ ដែលជាមិត្តៗយុវវ័យផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេលខ្លីម្ចាស់បទ«ឈប់» រូបនេះ ក៏មានបទចម្រៀងថ្មីៗជាច្រើនដើម្បីបម្រើអារម្មណ៍អ្នកស្តាប់ទូទៅ ជាពិសេសតែងបង្ហាញមុខ សឹងគ្រប់កម្មវិធីតូចធំ នានា ស្ទើរតែរកពេលសម្រាកមិនបានផង។

យ៉ាងណាមិញ បើទោះជាអតីតកូនសិស្ស ឱក សុគន្ធកញ្ញា រូបនេះមានភាពមមាញឹកបែបនេះក្ដីក៏ ហ្សាណា ឆ្លៀតរកពេលវេលាទំនេរ ដែលសល់រៀន គូរគំនូរបន្ថែមទៀត នេះបើតាមរូបភាពដែលនាង បានបង្ហោះលើបណ្ដាញសង្គម។

ទង្វើនេះ បានស្ដែងឲ្យទស្សនិកជន ជ្រាបកាន់តែច្បាស់ថា ហេតុុតែស្រលាញ់សិល្បៈគំនូរ  រ៉េត ស៊ូហ្សាណា សុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនដែលមាន ដើម្បីបំពេញជំនាញដែលនាង ចូលចិត្ត ពិតជាគួរឲ្យសរសេើរមែនទែន៕

កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា រ៉េត ស៊ូហ្សាណា កំពុងរៀន គូរគំនូរ

ប្រភព៖ Khmerload

error: Content is protected !!