kalib9

ញាក់សាច់! កំពូលអ្នកផាត់មុខល្បីឈ្មោះ Pony បង្អួតរថយន្តថ្មី​ សុទ្ធតែLamborghini

កូរ៉េខាងត្បូង៖ កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony ជាតារាយូធូប ដែលមានអ្នកគាំទ្រជាច្រើននាក់ ចាប់អារម្មណ៍លើការផាត់មុខរបស់នាង ដែលនាងអាចផាត់មុខ បានគ្រប់បែប។

យ៉ាងណាមិញ ក្រៅពីបង្ហោះជាវីដេអូបង្រៀនតុបតែងមុខនៅលើ គេហទំព័រយូធូបហើយ កំពូលអ្នកផាត់មុខវ័យក្មេងរូបនេះ ក៏បានបង្កើតជាប៊្រេនគ្រឿងសម្អាងតុបតែងផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៅទៀតនោះ នាងក៏ត្រូវបានតារាល្បីៗជាច្រើន ដូចជាកំពូលតារាស្រី CL ក៏បានជ្រើសរើសនាង ជាអ្នកផាត់មុខផ្ទាល់ខ្លួនឲ្យពួកគេថែមទៀតផង។

កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony

ជាក់ស្តែង ទន្ទឹមនឹងមុខជំនួញកាន់តែរលូនទៅមុខ ថ្មីៗនេះកំពូលអ្នកផាត់មុខ Pony ក៏បានបង្ហោះរូបថតកាន់កូនសោររថយន្ត នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន បង្ហាញពីរថយន្ត សេរ៊ីទំនើបដ៏ថ្មី ដែលនាងទើបតែទិញ។

គួរឲ្យដឹងថា រថយន្តថ្មីរបស់ Pony គឺជាប្រភេទរថយន្តម៉ាក Lamborghini Huracan Spyder ដែលមានតម្លៃចន្លោះពី ៣០០លានវ៉ុន ប្រមាណជា(២៩ម៉ឺនដុល្លារ) រហូតដល់ ៤០០លានវ៉ុន ប្រមាណជា(៣៨ម៉ឺនដុល្លារ)ផងដែរ៕

រថយន្តសេរ៊ីទំនើបម៉ាក Lamborghini Huracan Spyder ដែលកំពូលអ្នកផាត់ Pony ទើបនឹងទិញ

រថយន្តសេរ៊ីទំនើបម៉ាក Lamborghini Huracan Spyder ដែលកំពូលអ្នកផាត់ Pony ទើបនឹងទិញ

កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony កំពុងតែរីកចម្រើនក្នុងការងារ

កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony

កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony

កំពូលអ្នកផាត់ល្បីឈ្មោះកញ្ញា Pony

ប្រភព៖ Khmerload

error: Content is protected !!