kalib9

អីយ៉ា! រំដួល​​លិច​ទឹក លេច​មុខ​ក្នុង​តំណែង​ជា​តួអង្គ «ព្រះម៉ែ​នាគរាជ» ជាមួយ​ម៉ូតច្នៃ​ឡើង​​យ៉ាង​​ពិសេស ​លើ​ទឹកដី​អង្គរ​!

(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខមួយខ្យល់ នៅអំឡុងចុងឆ្នាំ២០១៧នេះ តារាពូកែច្នៃម៉ូត ចេញពីរបស់របរប្រើប្រាស់ផ្សេងៗ នាង រំដួលលិចទឹក បានបង្ហាញមុខជាថ្មីហើយ តាមរយៈការទទួលបានតំណែងជាតួអង្គ «ព្រះម៉ែនាគរាជ» នៅក្នុងខ្សែភាពយន្តថ្មីរឿង «ម៉ាដាមអាប» ដែលអមដោយសម្លៀកបំពាក់ច្នៃម៉ូត ដ៏ពិសេសរបស់នាង។

មហាជនបានដឹងហើយថា រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញ ខាងបង្ហាញម៉ូដសម្លៀកបំពាក់ថ្មី ប្លែកៗ ពោរពេញទៅដោយគំនិតសិល្បៈ និងបង្កប់អត្ថន័យ ទៅកាន់អ្នកគាំទ្រ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកច្នៃម៉ូដរូបនេះ ហាក់បីដូចជា បាត់មុខលែងបញ្ចេញម៉ូដថ្មី ជាហេតុធ្វើឲ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំមើលថា រំដួលលិចទឹក មានអ្វីប្លែកសម្រាប់ដើមឆ្នាំ ២០១៨នេះ។ យ៉ាងណាមិញ រំដួលលិចទឹក ក៏មិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការអាក់អន់ស្រពន់ចិត្តឡើយ ខណៈលោក បានបញ្ចេញម៉ូដស្នាដៃថ្មី ជាមួយឈុតពិសេស ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។

ជាមួយនឹងឈុតច្នៃម៉ូដថ្មីនោះ រំដួលលិចទឹក បានប្រាប់ឲ្យដឹងថា ការបញ្ចេញម៉ូដថ្មីនេះ គឺត្រូវបានគេដឹងថា ត្រៀមថតខ្សែភាពយន្តថ្មី ដោយបានគ្រងជាតួអង្គពិសេស គឺ តួអង្គ «ព្រះម៉ែនាគរាជ» ដែលមានខ្លួនជាមនុស្ស និងកន្ទុយជាពស់នាគរាជ។

តារាមានថ្វីដៃ ក្នុងការបង្កើតសម្លៀកបំពាក់ប្លែកៗ ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រ មានរហស្សនាមថា «រំដូលលិចទឹក» បានបញ្ជាក់ថា «មកដល់ហើយចា៎ ជួបគ្នាជាថ្មី ជាមួយឈុតពិសេសនៅក្នុងខ្សែភាពយន្តថ្មី ដែលអូនទើបតែថតចប់..ដឹងទេថាអូនដើរតួអង្គអ្វី? គឺតួ «ព្រះម៉ែនាគរាជ» ដែលមានខ្លួនជាមនុស្ស និងកន្ទុយជាពស់នាគរាជ គឺជារឿងនឹកស្មានមិនដល់ ដែលរូបអូនអាចមានឱកាស គ្រងតំណែងតួអង្គដ៏ពិសេសនេះ បានពិតជាអស្ចារ្យណាស់ នៅក្នុងខ្សែភាពយន្តថ្មីរឿង «ម៉ាដាមអាប» ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ!»។

រំដួលលិចទឹក បន្តទៀតថា «សំរាប់ឈុតនេះដែរ អូនសូមអរគុណដល់បង អ៊ិត សុទ្ធា ជាពិសេស គឺបើមិនមានបងទេ ក៏មិនមានឈុតនេះ កើតជារូបរាងឡើយអរគុណបង ដែលតែងតែជួយ និងស្រឡាញ់រាប់អានប្អូន ស្រឡាញ់លោកគ្រូបងណាស់»៕


រំដួលលិទឹកសម្តែងជាព្រះម៉ែនាគរាជ


រំដួលលិទឹកសម្តែងជាព្រះម៉ែនាគរាជ


រំដួលលិទឹកសម្តែងជាព្រះម៉ែនាគរាជ


រំដួលលិទឹកសម្តែងជាព្រះម៉ែនាគរាជ

ប្រភព : khmertalking

error: Content is protected !!