kalib9

ខេម ទោះក្លាយជាតារាល្បីប៉ុណ្ណា ក៏នៅតែមិនភ្លេចធាតុដើមខ្លួន ដែលជា….(មានវីដេអូ)

ភ្នំពេញ៖ មុននេះបន្តិច នៅលើហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងល្បីឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មថោនលោក ខេម បានធ្វើការ Live វីដេអូផ្ទាល់ ដើម្បីបង្ហាញពីសកម្មភាពរបស់លោកបានយកអំណោយចុះទៅចែកជូនដល់ចាស់ជរាជាច្រើនគ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដោយនៅក្នុងនោះ តារាចម្រៀងលោក ខេម ក៏បានរៀបរាប់ប្រាប់នៅលើវីដេអូ Live របស់ខ្លួននៅលើហ្វេសប៊ុកដូច្នេះថា៖

«លើលោកនេះអ្នកណាចង់ក្រ (គ្រាន់តែជាសេចក្តីស្រលាញ់បន្តិចបន្តួច ជូនដល់ពុកម៉ែបងប្អូនដែលត្រូវការ ពេលខ្ញុំអត់ខ្ញុំក៏ត្រូវការដូចជាពួកគាត់ដែរ)»

ជាពិសេសនៅទីនោះ ក៏មានប្រជាពលរដ្ឋជាច្រើននាក់ បានស្រលាញ់ចូលចិត្ត និងរាប់អានលោក ខេម យ៉ាងខ្លាំង និងតាមមើលលោកព្រោះតែលោក ខេម ជាអ្នកស្រុកកំណើតនេះស្រាប់។

សូមសរសើរទឹកចិត្ត ទោះបីជាមានឈ្មោះជាតារាចម្រៀងដ៏ល្បីល្បាញនាពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែលោក ខេម មិនដែលភ្លេចធាតុដើម និងស្រុកកំណើត ជាពិសេសជីវភាពក្រីក្រ ដែលលោកធ្លាប់បានឆ្លងកាត់ពីមុនមកនោះទេ៕

ទស្សនាវីដេអូរបស់តារាចម្រៀង ខេម ចុះចែកអំណោយសប្បុរសធម៌ នៅខេត្តកំពង់ឆ្នាំងស្រុកកំណើតរបស់លោក ដូចខាងក្រោមនេះទាំងអស់គ្នា៖  

តារាចម្រៀងលោក ខេម

តារាចម្រៀងលោក ខេម

តារាចម្រៀងលោក ខេម

តារាចម្រៀងលោក ខេម

តារាចម្រៀងលោក ខេម

សកម្មភាពតារាចម្រៀងលោក ខេម ចុះទៅចែកអំណោយនៅខេត្តកំពង់ឆ្នាំង

ប្រភព៖ Khmerload