kalib9

ទោះរកលុយមិនច្រើន ដូចតារាក្នុងហង្សមាស តែប៊ុត​ សីហា នៅតែខំនាំប្រពន្ធកូន ដើរលេងលំហែកាយ

ភ្នំពេញ៖ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មួយរយៈធំចុងក្រោយនេះ គេសង្កេតឃើញថា លោកហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវមានវត្តមានលើឆាកតន្រ្តីធំៗ ក៏ដូចជាមិនឃើញចេញបទចម្រៀងថ្មី ដូចជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដទៃទៀត ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ខំទន្ទឹងរង់ចាំនឹកដល់សំនៀងរបស់លោក។

ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា

ដោយឡែក ក្រឡេកមកជីវិតផ្ទាល់ខ្លួនឯណេះវិញ បើទោះបីជាតារាប្រុសរូបនេះ មិនសូវជាមានការងារសិល្បៈច្រើន មិនសូវជាចេញមុខចេញមាត់នៅក្នុងសិល្បៈដូចតារាដទៃក៏ពិតមែន ប៉ុន្តែនៅក្នុងគ្រួសារ លោកប៊ុត សីហាគឺជាមេគ្រួសារដ៏ល្អម្នាក់ ជាស្វាមីនិងជាលោកប៉ាជាទីស្រលាញ់ សម្រាប់គ្រួសាររបស់លោកផងដែរ។

ជាការពិតណាស់ លោកតែងតែប្រើប្រាស់ជីវិតសាមញ្ញ ដោយឧស្សាហ៍នាំគ្រួសារប្រពន្ធកូនដើរលេង ញុំាអាហារនៅខាងក្រៅ និងដើរលេងកម្សាន្ត ដោយអាចនិយាយបានថា ជាគ្រួសារដ៏គួរឲ្យកក់ក្តៅមួយផងដែរ៕

តារាចម្រៀង ប៊ុត សីហា នាំគ្រួសារមកញុំាអាហារនៅខាងក្រៅ

តារាចម្រៀង ប៊ុត សីហា និងប្រពន្ធកូន

តារាចម្រៀង ប៊ុត សីហា និងប្រពន្ធកូន

តារាចម្រៀង ប៊ុត សីហា និងប្រពន្ធកូន

តារាចម្រៀង ប៊ុត សីហា និងប្រពន្ធកូន

ប្រភព៖ Khmerload