kalib9

បេក្ខជន-បេក្ខនារី តំណាង​កម្ពុជា ២រូប ​ទៅ​ចូល​រួម​ប្រកួត «Miss & Mister Tourism And Culture Universe ២០១៨» នៅ​មីយ៉ាន់ម៉ា

(ភ្នំពេញ)៖ កម្ពុជាបានបញ្ចូន បេក្ខជន-បេក្ខនារីពីរដួង ទៅចូលរួមប្រកួតការប្រឡងក្នុងកម្មវិធី «Miss & Mister Tourism and culture universe ២០១៨» នៅប្រទេសមីយ៉ាន់ម៉ា កាលពីម្សិលមិញ។ ដោយការប្រឡងមួយនេះ មានបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាច្រើនចូលរួម ដែលកម្ពុជា មាន លោក អេង សុគង និង កញ្ញា អ៊ុម សុវណ្ណារ័ត្ន ធ្វើជាតំណាង។

បេក្ខជន តំណាងកម្ពុជា លោក អេង សុគង មានអាយុ ២១ឆ្នាំ កម្ពស់១,៨៣ សង់ទីម៉ែត ទម្ងន់ ៧៤គីឡូ និងជានិស្សិតមកពី សាកលវិទ្យាល័យកម្ពុជា។ ចំណែកឯបេក្ខនារី តំណាងកម្ពុជា គឺកញ្ញា អ៊ុម សុវណ្ណារ័ត្ន មានអាយុ ២០ឆ្នាំ និងជានិស្សិត មកពីសាកលវិទ្យាល័យ ន័រតុន។

គួរបញ្ជាក់ថា កម្មវិធី «Miss & Mister Tourism and culture universe ២០១៨» ចាប់ផ្ដើមនៅថ្ងៃទី ២៦ ខែមករា រហូតដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨។ សម្រាប់លទ្ធផលយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ហើយយើងមិនទាន់ដឹងនៅឡើយទេ ថាបេក្ខជនរបស់កម្ពុជាទាំងពីររូប នឹងត្រឡប់មកស្រុកវិញ នៅថ្ងៃណា៕

បេក្ខជន-បេក្ខនារី តំណាង​កម្ពុជា ២រូប ​ទៅ​ចូល​រួម​ប្រកួត «Miss & Mister Tourism And Culture Universe ២០១៨» នៅ​មីយ៉ាន់ម៉ា

បេក្ខជន-បេក្ខនារី តំណាង​កម្ពុជា ២រូប ​ទៅ​ចូល​រួម​ប្រកួត «Miss & Mister Tourism And Culture Universe ២០១៨» នៅ​មីយ៉ាន់ម៉ា

បេក្ខជន-បេក្ខនារី តំណាង​កម្ពុជា ២រូប ​ទៅ​ចូល​រួម​ប្រកួត «Miss & Mister Tourism And Culture Universe ២០១៨» នៅ​មីយ៉ាន់ម៉ា

បេក្ខជន-បេក្ខនារី តំណាង​កម្ពុជា ២រូប ​ទៅ​ចូល​រួម​ប្រកួត «Miss & Mister Tourism And Culture Universe ២០១៨» នៅ​មីយ៉ាន់ម៉ា

ប្រភព : khmertalking