kalib9

រមៀត មានប្រសិទ្ធភាពដ៏ពិសេស សម្រាប់ជួយដល់ឆ្អឹង ដែលអ្នកមិនដែលដឹង!

អ្នកធ្លាប់តែលឺថារមៀតជួយដល់សម្រស់ និងសុខភាពរាងកាយមួយចំនួនទៀត។ ដោយឡែកនៅពេលនេះត្រូវបានគេបង្ហាញថារមៀតមានអត្ថប្រយោជន៍សម្រាប់ឆ្អឹងដូចជាការពារឆ្អឹង លើកកម្ពស់រចនាសម្ព័ន្ធឆ្អឹងឲ្យរឹងមាំ និងបញ្ហាឆ្អឹងជាច្រើនទៀតដូចខាងក្រោម។

១/ ទប់ស្កាត់ជំងឺពុកឆ្អឹង៖

អត្ថប្រយោជន៍ដំបូងរបស់រមៀតគឺការការពារហានិភ័យនៃជំងឺពុកឆ្អឹង ដោយផ្អែកលើការសិក្សាមួយ ដែលបានបោះពុម្ភផ្សាយនៅក្នុង the Journal of Agricultural and Food Chemistry បានបង្ហាញថារមៀតគឺជាឱសថដែលអាចការពារឆ្អឹងប្រឆាំងនឹងជំងឺពុកឆ្អឹង។

២/ ជម្រុញការបង្កើតឆ្អឹង៖

នៅក្នុងករណីនេះ curcumin នៅក្នុងរមៀតវាជម្រុញការបង្កើតជាលិកាឆ្អឹងថ្មីដែលអាចបង្ការការបាត់បង់ឆ្អឹង។ លើសពីនេះទៀតដោយផ្អែកលើការសិក្សាមួយក៏បានបង្ហាញផងដែរថាកាលណាកម្រិតនៃcurcumin ខ្ពស់អាចធ្វើឲ្យឆ្អឹងរឹងមាំទៀតផង។

រូបភាពតំណាង

៣/ បង្ការជំងឺរលាកសន្លាក់ឆ្អឹង៖ 

ដោយសារតែវត្តមាននៃ Meriva ដែលជាទម្រង់មួយនៃ bioavailable វាមានប្រសិទ្ធភាពអាចជួយការពារជំងឺរលាកសន្លាក់ឆ្អឹងនៅក្នុងរាងកាយបាន។

៤/ ទប់ស្កាត់ជំងឺមហារីកឆ្អឹង៖

នៅក្នុងចំណុចនេះផងដែរ curcumin ដែលមាននៅក្នុងរមៀតមានសមត្ថភាពទប់ស្កាត់ពីការកើតជំងឺមហារីកឆ្អឹង។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះរមៀតវាអាចការពារក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់បានល្អផងដែរ។

៥/ ជួយដោះស្រាយបញ្ហាឆ្អឹងបាក់៖

រមៀតអាចជួយអ្នកបានប្រសិនបើអ្នកទទួលរងពីការបាក់ឆ្អឹងឆ្អឹង ពីព្រោះរមៀតអាចជួយកាត់បន្ថយការហើម ការឈឺចាប់ និងជួយព្យាបាលការរលាកដូចជាការបាក់ឆ្អឹងនេះផងដែរ។

៦/ មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ៖

រមៀតមានអត្ថប្រយោជន៍ដើម្បីការពារការឆ្លងមេរោគនៅក្នុងឆ្អឹងដូចជាការពារការឆ្លងជំងឺរលាកសន្លាក់ និងនៅពេលឆ្អឹងមានរបួស។

៧/ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម៖

រមៀតជាប្រភពនៃសារជាតិ curcumin ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម និងអាចបន្ថែមនៅក្នុងអាហារដើម្បីជួយឱ្យឆ្អឹងមានសុខភាពល្អ។

៨/ ជួយជួសជុលឆ្អឹងឡើងវិញ៖

សារជាតិ curcumin អាចជួយលើកកម្ពស់ការបង្កើតកោសិកានៅក្នុងឆ្អឹងដែលអាចជួសជុសឆ្អឹង ឬព្យាបាលការបាក់ឆ្អឹងបាន។

#របៀបនៃការទទួលទានរមៀត

• យករមៀតស្ងួត ឬម៉្សៅរមៀត ១ ទៅ ៣ក្រាមបន្ថែមទៅក្នុងរបបអាហាររបស់អ្នកជារៀងរាល់ថ្ងៃ។

• ការទទួលទានទឹកដោះគោរមៀតឲ្យបានទៀងទាត់អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ
ក៏ដូចជាពង្រឹងឆ្អឹងឲ្យរឹងមាំផងដែរ។

• មួយវិញទៀតអ្នកអាចយករមៀតដាក់បន្ថែមនៅពេលអ្នកដាំបាយ ព្រោះបាយដែលមានពណ៌លឿងដោយសារតែពណ៌របស់រមៀតធ្វើឲ្យអ្នកមានសុខភាពល្អ និងថែមទាំងផ្តល់នូវសារធាតុចិញ្ចឹមទៀតផង។

• ម្យ៉ាងវិញទៀតអ្នកអាចយកម៉្សៅរមៀត សំបកឈើផ្អែម (cinnamonអាចរកទិញបាននៅតាមផ្សារទំនើប) និងបន្ថែមខ្ញីបន្តិចទៅក្នុងទឹកតែសម្រាប់ទទួលទានក៏បាន។

• ហើយគន្លឹះដ៏អស្ចារ្យមួយផ្សេងទៀតដើម្បីប្រើប្រាស់រមៀតនោះគឺបន្ថែមវាទៅក្នុងស៊ុប ឬអាហារផ្សេងៗទៀត៕



ប្រភព៖ Khmerload

error: Content is protected !!