kalib9

ប្រជាជនថៃពូកែកែសម្ផស្សឡើងខុសមុខពិតពេក រដ្ឋាភិបាលប្រកាសឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យដូចមុខមាត់បច្ចុប្បន្ន

រដ្ឋាភិបាលថៃបានចេញប្រកាស ស្នើរឲ្យប្រជាជនខ្លួនឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនសារជាថ្មី ដើម្បីតម្រូវឲ្យដូចនឹងមុខមាត់ថ្មីរបស់ពួកគេ។ ជាការពិត ស្ទើរតែពាក់កណ្ដាលនៃប្រជាជនថៃ បានសម្រេចចិត្តទៅធ្វើការវះកាត់កែសម្ផស្សរបស់ខ្លួន និងក្លាយជាមនុស្សមានមុខមាត់ថ្មីខុសដាច់ពីមុន។ ការធ្វើបែបនេះ ធ្វើឲ្យធនាគារ និងស្ថាប័នធំៗ ផ្សេងទៀត ជួបទុក្ខលំបាកខ្លាំងក្នុងការបញ្ជាក់អត្តសញ្ញាណពិតរបស់គេ ដោយសាររូបបច្ចុប្បន្នមិនដូចទៅនឹងប័ណ្ណសម្គាល់ខ្លួនទាល់តែសោះ។

ដោយយល់ឃើញពីគុណវិបត្តិទាំងនេះ រដ្ឋាភិបាលថៃបានសម្រេចប្រកាសឲ្យអ្នកដែលវះកាត់កែមុខទាំងអស់មកធ្វើប័ណ្ណសម្គាល់ខ្លួនថ្មី ដើម្បីទទួលបានរូបថត​ដូចទៅនឹងរូបពិតពេលបច្ចុប្បន្ន។ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មី​នេះ ពួកគេគ្រាន់តែត្រូវភ្ជាប់ជាមួយនឹងវិញ្ញាប័ណ្ណបត្របញ្ជាក់ពីក្រុមគ្រូពេទ្យតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា​ កន្លងមកក៏ធ្លាប់មានករណីអាក្រក់ជាច្រើនកើតឡើង ដោយនារីម្នាក់បានបន្លំយកប័ណ្ណសម្គាល់ខ្លួនអ្នកដទៃទៅបោកប្រាស់ធនាគារ រហូតចាប់ចូលប៉ុស្តិ៍ប៉ូលីស ហើយប៉ូលីសពិតជាមិនអាចធ្វើការសន្និដ្ឋានបែងចែកពីមុខពិតរបស់នាងឡើយ៕


រូបដំណាង


រូបដំណាង


រូបដំណាង

ប្រភព៖ Coconut