kalib9

ដឹងពីចរិតលក្ខណៈរបស់មនុស្សតាមរយៈទម្រង់ធ្មេញទាំង៤ប្រភេទនេះ

មានចំណុចជាច្រើននៅលើរាងកាយរបស់មនុស្សដែលអាចបង្ហាញពីចរិតលក្ខណៈរបស់ពួកគេបាន។​ តួរយ៉ាងទ្រង់ទ្រាយធ្មេញទាំង ៤ ប្រភេទខាងក្រោមនេះ អាចបង្ហាញពីអត្តសញ្ញាណរបស់មនុស្សម្នាក់ដូចជា៖

១. ធ្មេញរាងជ្រុង៖ ជាមនុស្សដែលមានចិត្តត្រជាក់ មិនចូលចិត្តបង្កជំលោះជាមួយអ្នកដទៃ ចេះស្តាប់ហេតុផលមនុស្សជុំវិញខ្លួន មុននឹងធ្វើអ្វីមួយ។ ជាមនុស្សដែលមានសណ្ដាប់ធ្នាប់ក្នុងការរស់នៅ ហើយមនុស្សប្រភេទនេះ ជាប្រភេទមនុស្សល្អដែលលោកអ្នក គួររាប់អានជាមិត្តភក្តិ។

២. ធ្មេញរាងពងក្រពើរ៖ ជាមនុស្សដែលចូលចិត្តផ្នែកសិល្បៈ ពួកគេមិនត្រឹមតែពេញចិត្តនឹងសិល្បៈគ្រប់ទម្រង់នោះទេ ថែមទាំងមានបំណងចង់ក្លាយជាអ្នកសិល្បៈផងដែរ។ តែមនុស្សប្រភេទនេះជាមនុស្សអៀនច្រើន និងចូលចិត្តភាពស្ងប់ស្ងាត់។

៣. ធ្មេញរាងត្រីកោណ៖ ជាមនុស្សចូលចិត្តលេងសើចច្រើន គ្រប់ពេលវេលាទាំងអស់។ ពួកគេមិនសូមខ្វាយខ្វល់ច្រើនពីជីវិតនោះទេ។ ហើយពួកគេជាមនុស្សឧស្សាហ៍ព្យាយាម និងមានគំនិតវិជ្ជមានច្រើន។

៤.​ ធ្មេងរាងចតុកោណកែង៖ ជាមនុស្សដែលចូលចិត្តនិយាយច្រើន ប៉ុន្តែអ្វីដែលមនុស្សប្រភេទនិយាយភាគច្រើនជារឿងមានប្រយោជន៍។ ជាមនុស្សដែលមានឆន្ទៈខ្ពស់ និងមានការសម្រេចចិត្តយ៉ាងត្រឹមត្រូវ៕

ប្រភព៖ avenue86