kalib9

Kwan ក្លាយជាមនុស្សថ្មី បង្អួតដើមទ្រូងសាហាវ ខុសពីកាលមុនដាច់ ក្រោយឈឺចាប់រឿងស្នេហា

ថៃ៖ សេចក្ដីស្នេហា ដែលបានចាប់ផ្តើមឡើងជាលើកទី២ជាមួយគូស្នេហ៍ចាស់របស់តារាសម្តែងល្បីឈ្មោះ Kwan និង Golf បានបញ្ចប់ទៅព្រមជាមួយនឹងភាពឈឺចាប់ខ្លាំងទាំងសងខាង។

តារាសម្តែងស្រី Kwan ស្រក់ទឹកភ្នែកពេលបែកគ្នាជាមួយគូស្នេហ៍

ប៉ុន្តែទោះបីជាយ៉ាងណាក៏ស្នេហាមួយនេះ អស់ផ្លូវនឹងត្រូវបន្តទៅមុខទៀតដែរ ព្រោះតែមូលហេតុជាច្រើនដែលបានកើតមានឡើងជាបន្តបន្ទាប់។

ហើយក្រោយរឿងស្នេហាដ៏ឈឺចាប់បានបញ្ចប់ទៅ នេះជាលើកដំបូងហើយដែលកញ្ញា Kwan បានបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធីធំមួយនៅក្នុងស្រុក។ តែការបង្ហាញខ្លួនលើកនេះគឺខុសដាច់ពីពេលមុនៗ ព្រោះ Kwan លែងអៀននឹងបញ្ចេញភាពស៊ិចស៊ីល្វែងលើ​ នៅកណ្តាលទីប្រជុំជនដូចពេលកន្លងមកហើយ។

ជាក់ស្តែងនាងបានពាក់អាវពណ៌៌ស បញ្ចេញសាច់ដើមទ្រូងសខ្ចី ស្ទើតែទាំងអស់ទៅហើយ មានតែក្រណាត់បិទចុងសុដន់តែបន្តិចប៉ុណ្ណោះ។

វាគឺជាការផ្លាស់ប្តូរខ្លួនឯងមួយយ៉ាងខ្លាំង សម្រាប់តារាស្រីរូបនេះ ក្រោយបែកស្នេហ៍ដែលខំរក្សាទុកមកជាយូរ។

ទន្ទឹមនឹងនេះតារាសម្តែងស្រី Kwan ក៏បានថ្លែងប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីនេះផងដែរថា៖

«ថ្ងៃនេះខ្ញុំបានធ្វើអ្វីដែលជាខ្លួនឯងច្រើន ហើយឈុតនេះមិនមែនជាគំនិតរបស់ខ្ញុំនោះទេ តែវាបានមកពីការច្នៃម៉ូតរបស់មិត្តភក្តិខ្ញុំ ដែលជាអ្នកឌីហ្សាញ។ មនុស្សស្រីយើងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ត្រូវរីករាយនឹងខ្លួនឯង និងសប្បាយជាមួយមិត្តភក្តិនៅជុំវិញខ្លួនយើងឱ្យបានច្រើន។ ពិសេសគឺត្រូវរៀនពីរបៀបដែលធ្វើឱ្យខ្លួនយើងមានក្តីសុខ និងមានភាពស្រស់ស្អាត ព្រោះស្ត្រីគ្រប់រូប ចង់បានភាពស្រស់ស្អាតដូចៗគ្នា»៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន

តារាសម្តែងស្រី Kwan

តារាសម្តែងស្រី Kwan

ប្រភព៖ Khmerload

error: Content is protected !!