ភ្នំពេញ៖ ពិធីបុណ្យ១០០០ថ្ងៃ អ្នកនាងសាន ស្រីឡៃ បានចប់សព្វគ្រប់ កាលពីម្សិលមិញនេះ ក៏ប៉ុន្តែ នៅក្នុងកម្មវិធីបុណ្យ ហាក់ដូចជាមិនសូវមានការចូលរួមពី សំណាក់តារារួមអាជីពជាមួយនាងនោះទេ។
តែទោះជាយ៉ាងណា ពិធីបុណ្យរបស់នាងបានបញ្ចប់ទៅយ៉ាងរលូន ក្រោមការរៀបចំពីបងប្អូនរបស់នាង ទោះបីជា មិនសូវមានអ្នកចូលរួមក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនរបស់នាងពិតជារីករាយក្នុងចិត្តដែលបានរៀបចំពិធីឲ្យបងស្រីជាទីស្រលាញ់ ដែលបានស្លាប់ទៅនោះ ក្នុងការជូនបុណ្យកុសលឲ្យនាង។
យ៉ាងណាមិញនៅក្នុងការបញ្ចប់នៃពិធីបុណ្យ ក៏ឃើញមានតារា៣ដួងក៏បានទៅចូលរួមដែលនៅក្នុងកិច្ចបង្ហើយនៃពិធីបុណ្យ គឺមាន កញ្ញា រ៉ូបី គីម ពិធីការិនីរូបស្រស់ Jimmy និងកញ្ញាដួង លីនដា ដែលជាតួជំនួសអ្នកនាងសាន ស្រីឡៃ នៅក្នុងរឿង «រាជនីភូមិគ្រឹះ» ។
ជាការពិតណាស់ ទង្វើទាំងនេះ ពិតជាគួរឲ្យសរសើរមែនទែន ដែលតារាស្រីទាំងនោះ មិនបានចោលអ្នកសិល្បៈដូចគ្នា យ៉ាងដូច្នោះ៕