kalib9

ដើម្បីឲ្យម្តាយ សប្បាយចិត្ត ទោះត្រូវចំណាយលុយ ទិញនាឡិកាថ្លៃប៉ុណ្ណា ក៏យ៉ាទី សុខចិត្ត

ភ្នំពេញ៖ កញ្ញា គង់ វង្សយ៉ាទី ជាតារាសម្ដែង និងជាពិធីការិនី ដែលមានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានទេពកោសល្យខាងផ្នែកសិល្បៈទៀតផង សឹងតែគ្រប់បទចម្រៀង ដែលនាងសម្ដែងទទួលបានការគាំទ្រខ្លាំង។

ក្នុងមួយរយៈនេះ នាងដូចជាស្ងាត់ មិនសូវចេញមុខដូចរាល់ដងនោះទេ ប៉ុន្តែទោះជាបាត់មុខក៏ពិតមែន តែប្រជាប្រិយភាពរបស់នាងនៅតែមាន ដោយសារនាងតែងតែបង្ហោះទាក់ទងជាមួយនឹងជីវិតឯកជនរបស់នាង ជារឿយៗ ក្នុងគណនីអ៊ីនស្តារក្រាម ផ្ទាល់ខ្លួនរបស់នាង ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ កាលពីម្សិលមិញនេះ គង់ វង្សយ៉ាទី បានបង្ហោះរូបមួយសន្លឹក ជាមួយម្ដាយរបស់នាង ក្នុងនោះនាងបានទិញនាឡិកាថ្មីមួយ ជូនម្ដាយរបស់នាង ដោយគ្រាន់តែបានដឹងថានាឡិកាចាស់ ដែលកំពុងប្រើខូច។

ក្នុងនោះមានប្រិយមិត្តជាច្រើន បានសរសើរចំពោះនាង ដែលមានទឹកចិត្តស្រលាញ់ម្ដាយបែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា គង់ វង្សយ៉ាទី ដែលបានទិញនាឡិកាថ្មីជូនម្ដាយនាង
ប្រភព៖ Khmerload