kalib9

ទោះជាតារាមែន តែមិនភ្លេចសាលាទេ វីរៈ និច ច្រឡំទៅរៀន ទាំងថ្ងៃនេះ ជាថ្ងៃឈប់

ភ្នំពេញ៖ កញ្ញា វីរៈ និច ជាតារាចម្រៀងវ័យក្មេង ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែនាងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដោយសារមាន សម្លេងពិរោះ រូបសម្រស់ស្រស់ស្អាត ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

ក្រៅពីការងារសិល្បៈ នាងក៏មិនដែលបោះបង់ការសិក្សាចោលដែរ ឃើញថានិច ជាសិស្សឧស្សាហ៍ម្នាក់ បើសង្កេតមើលតាមអ្វីដែលនាងបាន បង្ហោះអាចឲ្យដឹងថានាងមករៀន ជាប្រចាំ។

ជាក់ស្ដែងកាលពីប៉ុន្មាននាទីមុននេះ នាងបានបង្ហោះនៅរូបថតមួយសន្លឹកក្នុងគណនី អុីនស្តារក្រាម ជាមួយពាក្យពេចន៍រៀបរាប់មួយចំនួនដែលមើលហើយអាចហួសចិត្ត ហើយអស់សំណើចនឹងនាង ក្នុងនោះនាងបានសរសេរថា « ខំងើបពីព្រលឹមជិះទៅអោយទាន់ម៉ោងរៀនដល់ទៅដល់មុខសាលាគេបិទខ្លោងទ្វាសាលាភ្លេចថាបុណ្យមាឃបូជា »។

ក្នុងនោះប្រិយមិត្តមួយចំនួន បានសរសើរនាងថា ខំរៀនដល់ថ្នាក់ជិះទៅសាលាទាំងភ្លេចគិតថា ជាថ្ងៃបុណ្យ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច និង​សារដែលនាងបានបង្ហោះ
ប្រភព៖ Khmerload