kalib9

មួយហើយ! អ្នកលក់អនឡាញ Live បង្ហាញមាស បង្ហាញប្រាក់ ចោរប្លន់ដល់កន្លែង ដេកក្នុងត្លុកឈាម

ម៉ាឡេស៊ី៖ ដោយសារការផ្សព្វផ្សាយតាមរយៈការ Live នៅលើទំព័រហ្វេសប៊ុក បុរសអ្នកលក់ទំនិញអនឡាញមួយរូបត្រូវរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅ ដោយអ្នកលក់ទំនិញតាមអនឡាញឈ្មោះ Mohd Irfan Abdullah ត្រូវបានចោរមួយក្រុមសម្រុកចូលទៅប្លន់ និងចាក់សោរចោលនៅក្នុងការិយាល័យរបស់គេ ដែលស្ថិតនៅក្នុងរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។ មុនពេលដែលលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ លោកត្រូវបានគេប្រទះឃើញដេកដួលក្នុងត្លុកឈាមនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានបង្ហាញថា ចោរនោះបានគេចទៅជាមួយគ្រឿងអលង្ការដែលមានតម្លៃប្រហែល ៣៨ ០០០ដុល្លារអាមេរិក និងសាច់ប្រាក់ប្រហែល ២ ០៥០ ដុល្លារអាមេរិក កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ។

ស្នងការនគរបាលរងស្រុក Pasir Mas លោក Abdullah Mohammad Piah បាននិយាយថា ប៉ូលិសបានអារផ្តាប់ទ្វារនោះ ដើម្បីចូលទៅខាងក្នុង ដោយជឿថា សោរទ្វារនោះត្រូវបានចាក់ដោយចោរផ្ទាល់តែម្តង។

ជាក់ស្តែង បងប្រុសថ្លៃរបស់លោក Irfan ឈ្មោះ Nordin Kadir បាននិយាយថា លោក Irfan បានទាក់ទងទៅប្រពន្ធរបស់គាត់ ដើម្បីប្រាប់អំពីករណីចោរប្លន់  ដូច្នេះទើបពួកគេសម្រុកចូលកន្លែងកើតហេតុ។ លោក Nordin Kadir បាននិយាយថា៖

“មុនពេលមានហេតុការណ៍នេះកើតឡើង ពួកយើងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ បន្ទាប់មក គេក៏ត្រលប់ទៅហាងវិញតែម្នាក់ឯង។ ”

“Irfan តែងតែសកម្មជាមួយការលក់សម្លៀកបំពាក់ គ្រឿងអលង្ការ និងគ្រឿងសម្អាងផ្សេងៗតាមប្រព័ន្ធអនឡាញ ហើយគេបានផ្លាស់ទៅការិយាល័យថ្មីរបស់គេនោះជាងមួយឆ្នាំហើយ។ ប្អូនថ្លៃរបស់ខ្ញុំតែងតែធ្វើការ Live តាមហ្វេសប៊ុក ដើម្បីលក់ផលិតផលរបស់គេ”។

មុនពេលដែលលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ លោកត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងត្លុកឈាមតែម្តង
ទោះជាយ៉ាងណា សង្ឃឹមថាប៉ូលិសនឹងឆាប់ចាប់បានជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់ ហើយនេះក៏ជាមេរៀនសម្រាប់អ្នកលក់ទំនិញតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តបង្ហាញមាសប្រាក់ និងគ្រឿងអលង្ការជាសាធារណៈឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

ប៉ូលិសបានអារផ្តាប់ទ្វារនោះ ដើម្បីចូលទៅខាងក្នុង ដោយជឿថា សោរទ្វារនោះត្រូវបានចាក់ដោយចោរនោះតែម្តង
លោក Mohd Irfan Abdullah
លោក Mohd Irfan Abdullah
ប្រភព៖ Khmerload