kalib9

ឃើញ កែវ នីសា មិនមាត់ៗ តែជីវិតឯកជនរបស់នាងមិនណយទេ បង្អួតខ្សែ.ក សុទ្ធតែប្រ៊េនស៊េរីលំដាប់ៗ

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រី កែវ នីសា ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការសម្តែង MV ថ្មី បទ «ស្ទឹងត្រែងបងអើយ» ជាមួយនឹងកំពូលតារាចម្រៀងល្បីល្បាញប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត។

តារាសម្តែង កែវ នីសា និងលោក ខេមរៈ សិរីមន្ត
ជាមួយនឹងទេពកោសល្យសម្តែងនេះក៏បានធ្វើឱ្យតារាសម្តែងស្រី កែវ នីសា បច្ចុប្បន្នកំពុងក្តោបបានភាពជោគជ័យយ៉ាងខ្លាំង លើវិស័យសិល្បៈខុសពីពេលមុនៗ។

ជាពិសេស សម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើននាក់។ ហើយទន្ទឹមគ្នានឹងនេះដែរ កែវ នីសា ក៏ជាតារាស្រីមួយដួងដែលចូលចិត្ត ប្រើគ្រឿងអលង្ការតុបតែងខ្លួន ប្រ៊េនៗមានតម្លៃថ្លៃផងដែរ។

ជាក់ស្តែងម្សិលមិញ នៅលើអ៊ីនស្តារក្រាមរបស់តារាសម្តែងរូបនេះក៏ស្រាប់តែបានបង្ហោះនូវរូបខ្សែ.កពេជ្រ ត្បូងចែងចាំង មួយខ្សែយ៉ាងធំ និងជាប្រ៊េន Bvlgari ដ៏ល្បីល្បាញ ដែលអ្នកសិល្បៈនិយមប្រើប្រាស់ផងដែរ។

ជាពិសេសគឺតម្លៃរបស់គ្រឿងអលង្ការប្រ៊េនប្រភេទនេះ ថ្លៃ មិនធម្មតានោះឡើយ ដោយសារតែ ជាប្រ៊េនស៊េរីលំដាប់ពិភពលោក៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖   

តារាសម្តែងស្រី កែវ នីសា
តារាសម្តែងស្រី កែវ នីសា
តារាសម្តែងស្រី កែវ នីសា
តារាសម្តែងស្រី កែវ នីសា
ខ្សែកពេជ្រប្រ៊េន Bvlgari ដែលតារាសម្តែងស្រី កែវ នីសា បានបង្ហោះនៅលើអ៊ីនស្តារក្រាមរបស់ខ្លួន
ប្រភព៖ Khmerload