kalib9

រឿងរ៉ាវកាន់តែខ្លាំងទៅៗ រហូតដល់ថ្នាក់អ្នកគ្រប់គ្រង Davika ហ៊ាននិយាយថា …

ថៃ: ថ្មីៗនេះ ក្រោយពេលដែលរឿងរ៉ាវស្នេហាលួចលាក់របស់ Davika និង Terchantavit ត្រូវបាន បែកធ្លាយយ៉ាងសាហាវ ជាសាធារណៈជន រួចមក ពេលនេះ អ្នកគ្រប់គ្រងរបស់នាង ក៏បានហ៊ានចេញមុខជំនួសរូបនាង ដោយបានចាប់ផ្តើមនិយាយពីការពិត ដែលនាំឲ្យកើតមាន នូវរឿងរ៉ាវយ៉ាងនេះ។

Davika និងTerchantavit

ក្នុងនោះ អ្នកគ្រប់គ្រងរបស់នាង ដែលមានឈ្មោះថា Naw Praw Klao ក៏បាននិយាយថា នាថ្ងៃមួយ លោក Terchantavitក៏បានខលមករកគាត់ថា លោកពិតជាចូលចិត្ត Davika ខ្លាំងណាស់។ ហើយ ភ្លាមៗនោះ អ្នកគ្រប់គ្រង់របស់នាង ហាក់បីដូចជាមានអារម្មណ៍តក់ស្លុត យ៉ាងខ្លាំង ព្រោះនាងបានដឹងរួចហើយថា រឿងរ៉ាវនេះ វានិងមិនអាចលាក់បាំងបានយូរ នោះទេ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងរបស់នាង ក៏មានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងការបាត់បង់នាង ពីរូបគេ ផងដែរ។ ព្រោះថា វាអាចធ្វើឲ្យប៉ះពាល់មកដល់រឿងការងារ និងកេរ្តិ៍ឈ្មោះរបស់Davika ជាក់ជាមិនខានឡើយ។

តែបើទោះបីជាយ៉ាងណា រឿងរ៉ាវស្នេហារបស់ Davika និងTerchantavit នាពេលនេះ ក៏មិនទាន់មានប្រតិកម្មខ្លាំង ពីអ្នកគាំទ្ររបស់ខ្លួនឡើយ ព្រោះថា ពួកគេទាំងពីរ ក៏មើលទៅ ហាក់បីដូចជាសាកសមជាមួយគ្នាខ្លាំង៕

Naw Praw Klao​បានបង្ហាញសារជាសាធារណៈជន តាមរយៈគណនីអុីនស្តារក្រាមរបស់នាង

Davika

Terchantavit

Naw Praw Klao

ប្រភព៖ Khmerload