kalib9

ឌួង ហ្សូរីដា បង្ហើបចរិតប្អូនស្រីបង្កើត ស្ទើរតែទាំងអស់

ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាពិធីការិនី បានគេចាត់ទុកថា ជាសិល្បការិនីមួយដួង មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា កញ្ញា  ឌួង ហ្សូរីដា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ ប្រិយមិត្តទាំងចាស់ ទាំងក្មេង។

ទន្ទឹមនឹងនេះ ចំពោះកញ្ញារូបស្រស់ ឌួង ហ្សូរីម៉ា ដែលជាប្អូនស្រីសំណព្វរបស់តារាស្រីនេះវិញ ក៏កំពុងឆក់យកការគាំទ្រ ពីទស្សនិកជន មិនចាញ់បងស្រី ប៉ុន្មានឡើយ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល មុននេះពិធីការិនីចាស់ឆ្នាំ  ឌួង ហ្សូរីដា ក៏បានធ្លោយមាត់ បង្ហើបពីចរិតពិតរបស់ប្អូនស្រី ជាទីស្រលាញ់ លើគណនីហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់កញ្ញា ដោយសរសេរចំៗថា៖ « មិនដឹងមានអ្នកយកអត់ទេ បើចរិតមិនធំសោះ អញ្ចឹងនោះនិយាយថាមិនចេះធំទេ ងិកងក់ណាស់ តែសំខាន់សរសើរម្យ៉ាង រឿងជាក្មេងល្អ ស្រលាញ់រាប់អាន នរណាហើយគឺស្មោះ មិនមានពុតត្បុត ហើយកុំនិយាយប៉ះពាល់ពួកម៉ាកគេអោយសោះណា តស៊ូ ការពារលុះក្ស័យហ្មង…! តែអ្នកស្មោះ វាច្រើនតែកកឈាម នឹងមនុស្សពុតត្បុតហ្នឹងឯងណា ទ្រាំទៅ នេះជាកម្មអូន » ។

សារនេះបានបង្ហាញឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា កញ្ញា ឌួង ហ្សូរីម៉ា ដែលជាប្អូនស្រី បណ្ដូលចិត្ត របស់ តារាម៉ូដែល ឌួង ហ្សូរីដា គឺជាមនុស្សស្រី ដែលមាន ចរិត គួរឲ្យស្រលាញ់ខ្លាំង មិនខុសពីបងស្រីនាងឡើយ៕

កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីម៉ា ប្អូនស្រីរបស់ កញ្ញា កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីម៉ា ប្អូនស្រីរបស់ កញ្ញា កញ្ញា ឌួង ហ្សូរីដា
ប្រភព៖ Khmerload

error: Content is protected !!