kalib9

ឃើញរូបនេះទើបដឹងថា Kimberley ឥឡូវ ស្គមប្លែកខ្លាំង

ថៃ៖ តារាសម្តែងស្រីថៃ ដែលស្ថិតក្នុងលំដាប់ជួរមុខប្រទេស Kimberley ហាក់កំពុងមានសន្ទុះប្រជាប្រិយភាពកើនឡើងខ្លាំង ហើយក៏ជាទីចំណាប់អារម្មណ៍របស់ផលិតករជាច្រើនរូប ដែលចង់ទាក់ទងនាង ក្នុងការថតរឿង និងស្ពតផ្សេងៗ។

អ្វីដែលប្លែក ក្នុងគណនី(IG) របស់ Kimberley មុននេះក៏បានបង្ហោះរូបភាពមួយ ដែលធ្វើឲ្យ ទស្សនិកជន ក៏ដូចជាហ្វេន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថានាង ឥឡូវស្គមខ្លាំងបែបនេះ ជាពិសេសគឺទម្រង់មុខ ហាក់ប្រែប្រួលខ្លាំង ដែលចេញជារាង អក្សរវី(V) តែម្ដង។

គួរឲ្យដឹងផងដែរថា  Kimberley ជាតារាមួយដួងដែលងាយ ឡើងគីឡូខ្លាំង  ចង់មិនចង់ សង្សារសំណព្វចិត្តរបស់កម្លោះសង្ហា Mark ម្នាក់នេះ ត្រូវជ្រើសរបបអាហារយ៉ាងប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាំបាច់ហាត់ប្រាណជាប្រចាំ ទើបអាចឲ្យនាង រក្សារាងដ៏ស្លីមមួយនេះបាន៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទម្រង់មុខនាងពេលនេះ?

ប្រភព៖ Khmerload