kalib9

ស្វីតពេកហើយ! Taeyang និងអនាគតភរិយា បង្ហាញរូបបែប Coupleដំបូងបង្អស់ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្ងៃអាពាហ៍ពិពាហ៍របស់ តារាចម្រៀងទោលដ៏ល្បី ក៏ដូចជាសមាជិកក្នុងក្រុម BIGNANG លោក Taeyang កាន់តែជិតចូលមកដល់ហើយ ដែលពិធីដ៏អស្ចារ្យនេះ នឹងរៀបចំឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

យ៉ាងណាមិញ មុនពេលដែលថ្ងៃរៀបការរបស់លោក Taeyang និង Min Hyo rin ដែលជាអនាគតភរិយា របស់លោកជិតមកដល់ Taeyang ក៏បាន Surprise អ្នកគាំទ្ររបស់ខ្លួន ទូទាំងពិភពលោក ជាមួយនឹងការបង្ហាញរូបភាពបែប Couple ជាមួយគូស្នេហ៍ ដំបូងបង្អស់ នៅលើក្របមុខរបស់ទស្សនាវដ្តីដ៏ល្បី របស់ប្រទេសកូរ៉េឈ្មោះថា Dazed Korea

ក្នុងនោះដែរ ទស្សនាវដ្តី Dazed Korea ក៏បានប្រកាសថា ខ្លួននឹងចេញទស្សនាវដ្តីដ៏ពិសេសមួយជាមួយរូបភាព Couple ជាច្រើនសន្លឹក នៅថ្ងៃ៣ ខែកុម្ភៈ ដែលជាថ្ងៃរៀបការរបស់ Taeyang ផ្ទាល់តែម្តង។

ហើយអ្វីដែលកាន់តែពិសេសនោះ ទស្សនាវដ្តីដ៏ល្បីមួយនេះ ក៏បានបញ្ចេញវីដេអូ Teaserមួយដែលបានបង្ហាញ ចិញ្ចៀនរៀបការរបស់អ្នកទាំង២ យ៉ាងច្បាស់ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ពិតជាអន្ទះសារចង់ឃើញថ្ងៃពិសេសរបស់ Taeyang និងអនាគតភរិយាខ្លាំងមែនទែន៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Khmerload