kalib9

ទីបំផុត Apple បានប្រាប់ពីដំណោះស្រាយងាយៗ ដើម្បីបញ្ឈប់បញ្ហាដើរយឺតលើ iPhone ហើយ

អាមេរិក៖ កាលពីចុងឆ្នាំ២០១៧ មហាជនជាច្រើនមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយការទទួលស្គាល់របស់ក្រុមហ៊ុន Apple ថាខ្លួនពិតជាបានធ្វើឲ្យទូរស័ព្ទ iPhone មួយចំនួនមានដំណើរការយឺតជាងធម្មតា ដើម្បីដោះស្រាយបញ្ហារលត់ទូរស័ព្ទ ដែលបង្កឡើងដោយសារស្ថានភាពថ្មប្រាកដមែន។

កាលពីម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសជាសាធារណៈថា ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នឹងអាចជួយដោះស្រាយបញ្ហាដើរយឺតនៃទូរស័ព្ទ iPhone ដោយ អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯង​ ថាតើពួកគេចង់កាត់បន្ថយល្បឿននៃដំណើរការទូរស័ព្ទ ឬក៏អត់។ ប្រព័ន្ធប្រតិបត្តិការ iOS ថ្មីមួយនេះគឺផ្តោតសំខាន់ទៅលើការកាត់បន្ថយការទាមទារថាមពលថ្ម បញ្ឈប់ការរលត់ដោយខ្លួនឯង (Restart) និងធ្វើឲ្យមានភាពកាន់តែប្រសើរជាងមុន សម្រាប់ថាមពលថ្មនៅលើទូរស័ព្ទ iPhone 6, iPhone 6S, iPhone SE និង iPhone 7 ។

លោក Cook បានថ្លែងថា៖ «យើងនឹងផ្តល់ដំណឹងប្រាប់អ្នកប្រើប្រាស់ថាយើងនឹងកាត់បន្ថយល្បឿននៃដំណើរការទូរស័ព្ទរបស់ពួកគេ ដើម្បីការពារកុំឲ្យមានការរលត់ ប៉ុន្តែ បើសិនជាពួកគេមិនចង់ឲ្យទូរស័ព្ទរបស់ពួកគេមានដំណើរការយឺតទេ ពួកគេអាចបិទវាបាន»។

យ៉ាងណាមិញ លោក Cook បានបន្ថែមទៀតថា ក្រុមហ៊ុន Apple សូមណែនាំអ្នកប្រើប្រាស់កុំធ្វើបែបនេះឡើយ ព្រោះថ្មនៃទូរស័ព្ទ iPhone របស់អ្នកនឹងអាចមានដំណើរការយាប់យឺនជាងមុនមិនខាន និងធ្វើឲ្យទូរស័ព្ទរបស់អ្នករលត់ញឹកញាប់ផងដែរ ដូច្នេះហើយអ្នកគួរតែយល់ព្រម ធ្វើឲ្យដំណើរការទូរស័ព្ទរបស់អ្នកមានសភាពយឺតជាងមុនបន្តិច នៅពេលដែលមានសញ្ញាលោតប្រាប់។

គួរឲ្យដឹងដែរថា ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតមួយនេះ នឹងត្រូវដាក់ឲ្យចេញប្រើប្រាស់នៅខែក្រោយនេះហើយ៕

ទីស្នាក់ការក្រុមហ៊ុន Apple

ប្រភព៖ Khmerload

error: Content is protected !!