kalib9

ចេះតែភ្ញាក់យប់ៗនិងទៀបភ្លឺ ដឹងអត់ថាបណ្តាលមកពីអ្វី?

មិនថាតាមក្បួនវិទ្យាសាស្រ្ត ឬតាមក្បួនបុរាណចិននោះទេ គេតែងតែដឹងថា រាងកាយរបស់មនុស្សយើងដំណើរការវិលជុំសឹងតែ ២៤ម៉ោងលើ ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីទ្រទ្រង់រាងកាយ និងសរីរាង្គផ្សេងៗឱ្យដំណើរការ និងមានសុខភាពល្អ។ ហើយបញ្ហាអារម្មណ៍ចិត្តវិញ្ញាណផងដែរ ក៏ត្រូវគេដឹងថា បានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងបញ្ហាសុខភាពដូចគ្នា ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងភាពមិនប្រក្រតីណាមួយជាដើម។

នៅក្នុងនោះផងដែរ សម្រាប់អ្នកដែលឧស្សាហ៍ភ្ញាក់ពីដំណេកកណ្តាលយប់សុទ្ធតែមានមូលហេតុ ដែលជាប់ទាក់ទងនឹងបញ្ហាផ្លូវអារម្មណ៍ សកម្មភាពប្រចាំថ្ងៃ និងការទទួលទានជាដើម ដែលអ្នកត្រូវតែដឹងពីមូលហេតុវាឱ្យបានច្បាស់ ងាយស្រួលដោះស្រាយបញ្ហាទាំងនេះ។

ដូច្នេះ ថ្ងៃនេះយើងនឹងលើកយកមូលហេតុតាមពេលវេលាផ្សេងៗគ្នា ដែលធ្វើឱ្យអ្នកចេះតែភ្ញាក់កណ្តាលយប់មកបកស្រាយជូនមិត្តអ្នកអាន៖

អ្នកដែលឧស្សាហ៍ភ្ញាក់ពីដំណេកកណ្តាលយប់សុទ្ធតែមានមូលហេតុ ដែលជាប់ទាក់ទងនឹងបញ្ហាផ្លូវអារម្មណ៍ សកម្មភាពប្រចាំថ្ងៃ និងការទទួលទាន

# ម៉ោង ៩ ទៅម៉ោង ១១យប់

ជាទូទៅក្នុងអំឡុងពេលម៉ោងនេះ គឺជាវេលាដែលអ្នកកំពុងតែគេងលក់ស្កប់ស្កល់ ហើយក៏ជាពេលវេលាដែលអង់ស៊ីម និងប្រព័ន្ធ Endocrine ចាប់ផ្តើមធ្វើការដើម្បីគ្រប់គ្រងលើអរម៉ូន និងប្រព័ន្ធមេតាប៉ូលីសដុតបំផ្លាញកាឡូរី(Metabolism) ផងដែរ ។ ដូច្នេះនៅពេលដែលអ្នកគេងមិនលក់ ឬចាប់ផ្តើមគេងហើយភ្ញាក់នៅក្នុងចន្លោះម៉ោង ៩ ទៅម៉ោង១១យប់ បានន័យថារាងកាយរបស់អ្នកកំពុងតែប្រឆាំងនឹងដំណើរការរាងកាយទាំងនោះហើយ ដែលមូលហេតុអាចបណ្តាលមកពីសកម្មភាពពេលថ្ងៃរបស់អ្នក ដោយការទទួលទានអាហារដែលខ្វះជីវជាតិ និងអាហាររូបត្ថម្ភ ឬអាចបណ្តាលមកអ្នកទទួលទានអាហារច្រើនលើសកម្រិតពេកជាដើម។

ចាប់ផ្តើមគេងហើយភ្ញាក់នៅក្នុងចន្លោះម៉ោង ៩ ទៅម៉ោង១១យប់ បានន័យថារាងកាយរបស់អ្នកកំពុងតែប្រឆាំងនឹងដំណើរការរាងកាយទាំងនោះហើយ ដែលមូលហេតុអាចបណ្តាលមកពីសកម្មភាពពេលថ្ងៃរបស់អ្នក ដោយការទទួលទានអាហារដែលខ្វះជីវជាតិ

# ម៉ោង ១១ ទៅម៉ោង ១យប់

ការភ្ញាក់នៅចន្លោះម៉ោង ១១ ទៅម៉ោង១យប់ ក៏អាចទាក់ទងនឹងអារម្មណ៍ដែលមិនសប្បាយចិត្តផងដែរ ដូច្នេះអ្នកគួរតែរក្សាចិត្តឱ្យនឹងន ស្ងប់ស្ងាត់ មានក្តីស្រលាញ់ និងមានអារម្មណ៍វិជ្ជមានក្នុងជីវិតឱ្យបានច្រើន ដើម្បីធ្វើឱ្យបញ្ហានេះប្រសើរឡើង។ ម្យ៉ាងវិញមួយទៀត ការភ្ញាក់នៅម៉ោងនេះ ក៏អាចជាប់ទាក់ទងនឹងសុខភាពរាងកាយដែរ គឺដោយសារតែការទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនពេក និងមួយទៀតដោយសារតែថង់ទឹកប្រមាត់ដំណើរក៏មិនបានល្អជាដើម។

ការភ្ញាក់នៅចន្លោះម៉ោង ១១ ទៅម៉ោង១យប់ ក៏អាចទាក់ទងនឹងអារម្មណ៍ដែលមិនសប្បាយចិត្តផងដែរ

# ម៉ោង ១ ទៅម៉ោង៣ទៀបភ្លឺ

វេលានេះគឺជាពេលដែលរាងកាយកំពុងតែបញ្ចេញជាតិពុល និងដំណើរការរាងកាយឡើងវិញ ដោយថ្លើមចាប់ផ្តើមដំណើរការបញ្ចេញជាតិពុល និងធ្វើការសម្អាត ឬបន្សុទ្ធឈាម។ ដូច្នេះ ការភ្ញាក់ពីដំណេកនៅចន្លោះម៉ោង ១ ទៅម៉ោង៣យប់ អាចបណ្តាលមកពីថ្លើមរបស់អ្នកប្រហែលជាកំពុងតែមានបញ្ហាអ្វីពីប្រក្រតីដែលត្រូវតែធ្វើការតាមដាន ដូចជាអាចមកពីថ្លើមមានជាតិពុលច្រើនពេកដែលត្រូវបញ្ចេញ ឬការទទួលទានគ្រឿងស្រវឹងច្រើនពេកដែលត្រូវតែកាត់បន្ថយជាដើម។ ម្យ៉ាងវិញទៀត វាក៏អាចមកពីអារម្មណ៍ដែលមានកំហឹង ឬការអាក់អន់ចិត្តណាមួយដែលអ្នកបានជួបប្រទះនៅពេលថ្ងៃ។ វិធីល្អគួរតែបន្ធូរអារម្មណ៍ និងធ្វើឱ្យចិត្តរីករាយ ដើម្បីឱ្យការគេងរបស់អ្នកស្កប់ស្កល់ល្អ។

ការភ្ញាក់ពីដំណេកនៅចន្លោះម៉ោង ១ ទៅម៉ោង៣យប់ អាចបណ្តាលមកពីថ្លើមរបស់អ្នកប្រហែលជាកំពុងតែមានបញ្ហាអ្វីពីប្រក្រតី

# ម៉ោង ៣ ទៅម៉ោង ៥ទៀបភ្លឺ

នៅក្នុងចន្លោះពីម៉ោង ៣ ទៅ៥ទៀបភ្លឺ គឺជាពេលដែលសួតរបស់អ្នកកំពុងតែដំណើរការ និងជួសជុលសរីរាង្គដោយខ្លួនឯង ដោយប្រើអុកស៊ីហ្សែនជាជំនួយ។ ហើយប្រសិនជាអារម្មណ៍របស់អ្នកក្រៀមក្រំ កើតទុក្ខ និងឈឺចាប់ខ្លាំងក្នុងរឿងអ្វីមួយវានឹងធ្វើឱ្យប៉ះពាល់ដល់សួត ហើយធ្វើឱ្យអ្នកភ្ញាក់នៅក្នុងម៉ោងនេះជាមិនខាន។ ដូច្នេះ ប្រសិនជាអ្នកក្រោកឡើងនៅម៉ោងនេះ អ្នកអាចប្រើតិចនិកដកដង្ហើមមួយៗដើម្បីបន្ធូរបន្ថយភាពតានតឹង។

ក្នុងករណីមួយទៀត ការភ្ញាក់នៅម៉ោង ៣ ទៅម៉ោង៥ភ្លឺនេះ អាចបណ្តាលពីអាការរំញោចរាងកាយពីធម្មជាតិ ដែលធ្វើឱ្យអ្នកភ្ញាក់ដោយស្វ័យប្រវត្តិដោយខ្លួនឯង អាចបង្កមកពីការយល់សប្តិ សំឡេងរំខាន រងា និងការផ្លាស់ប្តូរចំណង់អាហារភ្លាមៗជាដើម។

នៅក្នុងចន្លោះពីម៉ោង ៣ ទៅ៥ទៀបភ្លឺ គឺជាពេលដែលសួតរបស់អ្នកកំពុងតែដំណើរការ និងជួសជុលសរីរាង្គដោយខ្លួនឯង ដោយប្រើអុកស៊ីហ្សែនជាជំនួយ

# ម៉ោង ៥ភ្លឺ ទៅម៉ោង ៧ព្រឹក

ក្នុងអំឡុងពេលនេះ គឺជាវេលាដែលពោះវៀនធំកំពុងតែដំណើរការ ដើម្បីបញ្ចេញជាតិពុលចេញពីរាងកាយ។ ដូច្នេះ ការភ្ញាក់នៅខ្ទង់ម៉ោង ៥ ទៅម៉ោង៧ភ្លឺ អាចបណ្តាលមកពីទទួលទានអាហារយប់ៗជ្រៅពេកដែលមិនល្អចំពោះសុខភាពផងដែរ ហើយអ្នកអាចដោះស្រាយបញ្ហាបាន ដោយការទទួលទានទឹកឱ្យបានច្រើនដើម្បីជំនួយដល់ការដំណើរការពោះវៀនធំ៕

ការភ្ញាក់នៅខ្ទង់ម៉ោង ៥ ទៅម៉ោង៧ភ្លឺ អាចបណ្តាលមកពីទទួលទានអាហារយប់ៗជ្រៅពេកដែលមិនល្អចំពោះសុខភាពផងដែរ ហើយអ្នកអាចដោះស្រាយបញ្ហាបាន ដោយការទទួលទានទឹកឱ្យបានច្រើន

ប្រភព៖ Khmerload