kalib9

ល្បី និងស្អាតប៉ុណ្ណឹងទៅហើយ តារាទាំងនេះ នៅតែសរសើរ តារាផ្សេងៗទៀត ថា…….

ថៃ៖ នាពេលបច្ចុប្បន្ននេះ លោក Jame Jirayu  លោក Jame Ma លោក  Mario Maurerនិងនាង Kimmy Kimberley គឺជាតារាសម្តែងដែលគេចាត់ទុកថា ជាតារាសម្តែងជួរមុខប្រចាំប្រទេសថៃ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រច្រើន។

ដោយឡែក បើទោះបីជាពួកគេ ជាកំពូលតារាសម្តែងលំដាប់ប្រទេសក៏ពិតមែន ប៉ុន្តែមិននឹកស្មានថា ពួកគេក៏មានតារាក្នុងដួងចិត្ត ដែលពួកគេចូលចិត្តនិងស្រលាញ់ដូចគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង៤ថែមទាំងហ៊ានបោះសម្តីថា តារាក្នុងចិត្តរបស់ពួកគេទាំងនោះ គឺមានសម្រស់ស្រស់ស្អាតនិង សង្ហាខ្លាំងនៅក្នុងភ្នែក របស់ពួកគេថែមទៀតផង។

ក្នុងនោះដែរ សម្រាប់ Jame Jirayu តារាដែលលោកគិតថា ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ដែលលោកមិនធ្លាប់ជួបពីមុនមកនោះ គឺ តារាសម្តែងស្រីឈ្មោះ Toey Jarinpohn

Jame Jirayu

Toey Jarinpohn

ឯចំណែក កញ្ញា Kimmy Kimberley វិញ តារាដែលនាងគិតថាស្រស់ស្អាតជាងគេបង្អស់នោះ គឺជាតារាសម្តែងស្រីឈ្មោះ Anne Thongprasom

Kimmy Kimberley

Anne Thongprasom

ចំពោះ Mario Maurer តារាដែលលោកគិតថាសង្ហាជាងគេនោះ គឺតារាសម្តែងប្រុសលោក Ananda Everingham។

Mario Maurer

Ananda Everingham

ចុងក្រោយ សម្រាប់ Jame Ma វិញតារាដែលលោកគិតថា ស្រស់ស្អាតខ្លាំងជាងគេក្នុង សង្គមសិល្បៈថៃ គឺតារាស្រី នាង Aum Patcharapa

Jame Ma

Aum Patchrapa

ប្រភព៖ Khmerload

error: Content is protected !!