kalib9

តើមានអ្វីកើតឡើង នៅពេលដែលផែនដីឈប់វិល?

យើងគ្រប់គ្នាដឹងហើយថា ផែនដីជាភពទី៣ នៃប្រព័ន្ធព្រះអាទិត្យ និងមានអាយុកាលប្រមាណជា ៤៥៤០លានឆ្នាំហើយ មកទល់ពេលនេះ។ ដំណើរវិលជុំរបស់ផែនដី នឹងកាន់តែយឺតបន្តិចម្តងៗ រហូតដល់វាឈប់វិល នៅរយៈពេលប្រហែលរាប់ពាន់លានឆ្នាំខាងមុខ។

ប្រសិនបើផែនដីឈប់វិលមែននោះ នឹងកើតមានហេតុការណ៏មួយចំនួនដូចខាងក្រោមនេះ។ សូមតាមដានទាំងអស់គ្នា!

 

៥. ព្រះច័ន្ទនឹងធ្លាក់មកដល់ផែនដី

លោកសាស្ត្រាចារ្យ Vaughan Pratt ប្រចាំសាកលវិទ្យាល័យ ស្ទែនហ្វឺដ បានឲ្យដឹងថា ប្រសិនបើផែនដីឈប់វិល ភពព្រះច័ន្ទនឹងខិតមករកផែនដីសន្សឹមៗ និងបង្កឲ្យមានការប៉ះទង្គិច ជាក់ជាពុំខាន។

 

 

៤ . បាត់បង់រលកម៉ាញ៉េទិច

ផែនដីត្រូវបានគ្របដណ្តប់ដោយរលកម៉ាញេទិក ដែលមានតួនាទីជារបាំងការពារ ពីខ្យល់ព្រះអាទិត្យដ៏កាចសាហាវ ដែលអាចឲ្យបំផ្លិចបំផ្លាញជីវិតរបស់សត្វលោក។

 

 

៣. តំបន់ក្តៅ និងត្រជាក់

បើផែនដីឈប់វិល ផ្នែកម្ខាងរបស់វា នឹងបែរមុខទៅរកព្រះអាទិត្យ ចំណែកឯ ផ្នែកដែលនៅម្ខាងទៀត នឹងប្រែជាងងឹត ជាមួយនឹងអាកាសធាតុចុះត្រជាក់ខ្លាំង។

 

 

២. មហាសមុទ្រពីរ

ការឈប់នៃរង្វិលជុំរបស់ផែនដី ធ្វើឲ្យទឹកសមុទ្របែកខ្ញែក បង្កើតបានជាមហាសមុទ្រចំនួនពីរនៅតាមប៉ូលសងខាងរបស់ផែនដី ដែលហ៊ុមព័ទ្ធជុំវិញទ្វីបមួយដែលទើបកកើត លាតសន្ធឹងនៅតាមតំបន់ខ្សែអេក្វាទ័រ។

 

 

១. គ្រោះធម្មជាតិ

ផែនដីអាចជួបប្រទះគ្រោះធម្មជាតិ ដូចជា៖ គ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង ខ្យល់ព្យុះ រលកយក្សស៊ូណាមិ ដែលពួកវាកើតចេញពីកម្លាំងរុញច្រានម៉្យាងរបស់ផែនដី។

 

 

 

ប្រភព៖ khmerload

error: Content is protected !!