kalib9

អាហារដែលស្រ្តីគួរតែចៀសវាង និងអាហារដែលគួរតែទទួលទាន ក្នុងអំឡុងពេលមានរដូវ!

ក្នុងអំឡុងពេលមានរដូវស្ត្រីអាចទទួលបានភាពតានតឹង និងមានការផ្លាស់ប្តូរអារម្មណ៍គួរឲ្យកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈការញ៉ាំចំណីអាហារក៏មិនមែនជាការងាយស្រួលនោះដែរ ពីព្រោះប្រសិនបើទទួលទានអាហារបានត្រឹមត្រូវនោះវានឹងជួយកាត់បន្ថយភាពតានតឹង និងបញ្ហាដែលកើតមានចំពោះស្រ្តីដូចជាការឈឺចុកចាប់ពោះជាដើម។ ហេតុនេះអ្នកគួរតែស្វែងយល់នូវការទទួលទានអាហារអំឡុងពេលមានរដូវដូចខាងក្រោមនេះ។

#អាហារដែលអ្នកគួរតែទទួលទានក្នុងអំឡុងពេលមានរដូវ

១/ ប្រភេទសណ្តែក

គ្រប់ប្រភេទសណ្តែកវាមានផ្ទុកនូវជាតិសរសៃដែលអាចជួយកាត់បន្ថយការកកស្ទះ និងការឈឺពោះក្នុងអំឡុងពេលមានរដូវ។

២/ បន្លែបៃតង

បន្លែបៃតងវាសម្បូរទៅដោយជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលជួយបន្ថយការឈឺចាប់នៅពេលមានរដូវ។ ម្យ៉ាងទៀតសារធាតុរ៉ែទាំងនេះក៏អាចជួយបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយការផ្លាស់ប្តូរអារម្មណ៍ដូចជាការឆាប់ខឹង។ លើសពីនេះទៅទៀតវាក៏មានផ្ទុកនូវបរិមាណវីតាមីន K ខ្ពស់ដែលត្រូវការដើម្បីទប់ស្កាត់ការហូរឈាមហួសប្រមាណ និងការកកឈាម។

៣/ អាស៊ីតអូមេហ្គា៣

អាហារដែលសម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា៣ មានដូចជាត្រីសាម៉ុន និងគ្រាប់ធញ្ញជាតិ។ ហើយអាហារប្រភេទនេះវាត្រូវបានប្រយុទ្ធប្រឆាំងទៅនឹងការកន្រ្ទាក់នៃសាច់ដុំ និងការឈឺចាប់ក្នុងអំឡុងពេលមានរដូវទៀតផង។

 

 

៤/ ផ្លែម្នាស់

ម្នាស់មានផ្ទុកនូវ bromelian ដែលជាអង់ស៊ីមមានមុខងារក្នុងការជួយសម្រួលដល់សាច់ដុំ និងការពារការឈឺចាប់អំឡុងពេលមានរដូវ។

៥/ ការទទួលទានទឹក

ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់អាចជួយឲ្យអ្នកមានសុខភាពល្អ ហើយជាពិសេសក្នុងអំឡុងពេលមានរដូវ។

៦/ យ៉ាអួ(Yogurt)

នៅក្នុងនេះផងដែរ យ៉ាអួគឺជាអាហារដែលមានផ្ទុកនូវជាតិកាល់ស្យូមដែលរាងកាយស្រ្តីត្រូវការ ហើយជាពិសេសវាថែមទាំងជួយកាត់បន្ថយការឈឺចាប់នៅពេលមានរដូវទៀតផង។

 

 

#អាហារដែលអ្នកគួរតែចៀសវាងទទួលទានក្នុងអំឡុងពេលមានរដូវ

១/ ជាតិកាហ្វេអ៊ីន

ចូរចៀសវាងទទួលទានជាតិកាហ្វេអ៊ីន និងផលិតផលដូចជាសូកូឡា សូដា តែនិងកាហ្វេនៅពេលក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអ៊ីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឱ្យមានបញ្ហាឈឺក្បាលនិងការថប់អារម្មណ៍អំឡុងពេលមានរដូវទៀតផង។

២/ ចៀសវាងពីអាហារកែច្នៃ

អ្នកត្រូវចៀសវាងពីអាហារកែច្នៃដូចជាអាហារកំប៉ុង សាច់ត្រជាក់ ឈីស និងទឹកស៊ីអ៊ីវជាដើម។

៣/ ចៀសវាងទទួលទានអាហារចៀន

ពពួកអាហារដែលមានជាតិខ្លាញ់ដូចជាផលិតផលទឹកដោះគោះ អាហារចៀននិងប្រេងជាដើម គឺវានាំឲ្យមានការកើនឡើងនូវកម្រិតអរម៉ូនអ៊ឹស្ត្រូសែន។ ហើយការប្រែប្រួលអរម៉ូនអ៊ឹស្ត្រូសែននេះ វាបណ្តាលឲ្យមានការប្រែប្រួលការឈឺចាប់ក្នុងអំឡុងពេលមានរដូវផងដែរ។

៤/ ចៀសវាងការទទួលទានស្ករ

អ្នកគួរតែចៀសវាពីការទទួលទានស្ករក្នុងអំឡុងពេលមានរដូវ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រងូតស្រងាត់ និងមានបញ្ហាឈឺពោះទៀតផង៕

 

 

ប្រភព៖ khmerload

error: Content is protected !!