kalib9

ត្រឡប់ចូលសិល្បៈជាថ្មី មិនបានប៉ុន្មាន ពេលនេះ កែវ ស្រីនាង ឆ្លៀតបន្ថែមអាជីពមួយទៀត!

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ការបង្ហាញវត្តមានសាជាថ្មីរបស់ តារាសម្ដែងចាស់ឆ្នាំ អ្នកនាង កែវ ស្រីនាង បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែ​ទឹកដៃ សម្ដែងរបស់អ្នកនាងនៅតែល្អ  ហាក់គ្មានការប្រែប្រួល អន់ថយទាល់តែសោះ បើទោះជាខ្លួនខកខាន សម្ដែងច្រើនឆ្នាំហើយក្ដី។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ទើបតែត្រឡប់ចូលសិល្បៈវិញ មិនបានប៉ុន្មានផង ស្រាប់តែ ដៃគូសម្ដែង លោក អេនឌី រូបនេះ ឆ្លៀតបន្ថែមអាជីព ដោយ ចំណាយទុន យ៉ាងច្រើន បើកហាងសាឡនថ្មីមួយតែម្ដង។ នេះបើយោងតាមរយៈរូបភាព ដែលមិត្តជិតដិត របស់តារាស្រីរូបនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។

ជាក់ស្ដែង បន្ទាប់ពីទទួលបានដំណឹងនេះហើយ ក៏មានទស្សនិកជន អ្នកគាំទ្រ ជាច្រើន កោតសរសើរ តារាសម្ដែង រូបនេះជាខ្លាំង  ព្រោះមិនត្រឹមតែខ្លាំងខាងសម្ដែងទេ អ្នកនាង ក៏ពូកែរកស៊ី មិនឲ្យចាញ់មិត្តសិល្បៈដទៃឡើយ ៕

អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង និង លោក អេនឌី
ថ្ងៃសម្ពោធហាង សាឡន របស់អ្នកនាង
អ្នកនាង កែវ ស្រីនាង
អ្នកនាង កែវ ស្រីនាង
ប្រភព៖ khmerload

error: Content is protected !!