kalib9

ខ្លាចាស់២ដួង ពូឃ្លាំង និង សាន ផានិត ខានជួបគ្នារាប់ឆ្នាំ ស្រាប់ជួបគ្នាម្តងទៀត ក៏ធ្វើរឿងនេះជាមួយគ្នាភ្លាម!

ភ្នំពេញ៖ ខ្លាចាស់ល្បីរន្ទឺក្នុងពិភពសិល្បៈខ្មែរ កាលពី១០ឆ្នាំមុន ពេលនេះបានមកជួបគ្នាជាថ្មី តើនឹងមានពិសេសសម្រាប់អ្នកគាំទ្រ?

តារារ៉េបជើងចាស់ល្បីឈ្មោះ ពូឃ្លាំង និងតារាចម្រៀងជើងចាស់ម្ចាស់បទ «ជាប់រវល់» លោក សាន ផានិត ក្រោយបែកគ្នាជាង១០ឆ្នាំ ពេលនេះបានមកជួបគ្នាវិញម្តងទៀត ទាំងចិត្តរំភើប ព្រមទាំងបានធ្វើរឿងមួយ ដែលខានធ្វើវាជាមួយគ្នា ជាយូរណាស់មកហើយ។

ជាការពិតណាស់ ដោយក្នុងនោះ ពូឃ្លាំង និងលោក សាន ផានិត បានចំណាយពេលពេញមួយថ្ងៃ អង្គុយធ្វើបទចម្រៀងដ៏មានអត្ថន័យ មួយបទជាមួយគ្នា ដែលមានចំណងជើងថា «មានជីវិតត្រូវតែតស៊ូ»។

យ៉ាងណាមិញ ការវិលមកវិញ របស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនស្ទើរនោះទេ លើសពីនេះ ពួកគេក៏កំពុងតែ ទន្ទឹងរង់ចាំមើលបទចម្រៀងថ្មីស្នាដៃថ្មី របស់ខ្លាចាស់ទាំងពីរដួងនេះ ក៏ដូចជាចង់ឃើញវត្តមាន ពូឃ្លាំង និង លោក សាន ផានិត នៅលើឆាកតន្រ្តីជាថ្មីម្តងទៀតផងដែរ៕

តារារ៉េបជើងចាស់ល្បីឈ្មោះ ពូឃ្លាំង

 

តារាចម្រៀងជើងចាស់លោក សាន ផានិត

 

តារាជើងចាស់ ពូឃ្លាំង និង លោក សាន ផានិត ជួបគ្នាជាថ្មី

 

តារាជើងចាស់ ពូឃ្លាំង និង លោក សាន ផានិត ជួបគ្នាជាថ្មី

 

តារាជើងចាស់ ពូឃ្លាំង និង លោក សាន ផានិត ជួបគ្នាភ្លាម ក៏ធ្វើបទចម្រៀងមួយបទរួមគ្នា

 

តារាជើងចាស់ ពូឃ្លាំង និង លោក សាន ផានិត ជួបគ្នាជាថ្មី

 

ប្រភព៖ khmerload

error: Content is protected !!