kalib9

ចង់ធ្វើជាមនុស្សស្រី ខ្លាំង រឹងមាំ និង ជា​ទី​ចាប់​អារ​ម្មណ៍ទេ?

លើលោកនេះ គ្មានមនុស្សស្រីណាចង់មាន សភាពទន់ជ្រាយ អោយមនុស្សប្រុស មើលងាយ ទេ តែធ្វើម៉េច បើធម្មជាតិ បង្កើតមនុស្សស្រី មកដូច្នេះ តែមិនថ្វីទេ ទោះជាធម្មជាតិយ៉ាងណា ក៏ដោយ ក៏វានៅតែមានវិធីដោះស្រាយ ដើម្បីអោយ នាងបានក្លាយជា មនុស្សដែល រឹងប៉ឹង រឹងមាំ ក្លាហាន ខ្លាំង លេចធ្លោរ និង ជាទីចាប់អារម្មណ៍ បាន ក្រោមរូបភាពមួយចំនួនដូចខាងក្រោម ៖

– ទន់ភ្លន់​តែ​មិន​មែន​ទន់​ជ្រាយ៖ មនុស្ស​ស្រី​ខ្លាំង​តែង​តែ​រក្សា​នូវ​ឥរិយាបថ​ទន់ភ្លន់​ជា​និច្ច តែ​នាង​មិន​មែន​ទន់ជ្រាយ​ផ្នែក​គំនិត និង​អារម្មណ៍​នោះ​ទេ នាង​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះ​ញ៉ម​នឹង​បញ្ហា។

– ចិត្តល្អ​តែ​មិន​មែន​ចិត្ត​ងាយ៖ ទឹក​ចិត្តល្អ ជា​ផ្នែក​មួយ​ដែល​ជម្រុញ​ឱ្យ​នារីម្នាក់​ខ្លាំង ក្នុង​ទំនាក់​ទំនង​មិន​ថា ស្នេហា ឬ​អ្វី​នោះ​ទេ ព្រោះ​មនុស្ស​ជុំវិញ​គេ នឹង​ចូល​ចិត្តនាង តែ​នាង​មិនមែន​ចិត្តល្អ​គ្រប់​រឿង​នោះ​ទេ ហើយ​តែង​តែ​ឈរ​លើ​ភាព​រឹងមាំ និង​មិន​ងាយ​ចាញ់​បោក​ការ​លួងលោម​ឡើយ។

– សុភាពតែមិន​មែន​លាក់​ពុត៖ មនុស្ស​ស្រី​សុភាព​រាប​សារ គួរ​ឱ្យ​ស្រឡាញ់​ណាស់ ព្រោះ​ពេញ​ជា​លក្ខណៈ​នារី តែ​មិនមែន​សុភាព​គ្រាន់​តែ​រៀប​ឫកពារ បាំង​ភ្នែក​នោះទេ តែ​វា​ជា​ភាព​រម្យទម​ដែល​នាង​មាន​ពី​ធម្មជាតិ។

– ស្លូតបូត​តែ​ម៉ឺងម៉ាត់៖ ភាព​ស្លូតបូត​របស់​នារី​វា​ជា​លំអរ​មួយ នៃ​អត្តចរិត​របស់​នាង តែ​មិន​មែន​ស្លូត​រហូត​ដល់​គេ​ជាន់​ស្លាប់​នោះ​ទេ តែ​នាង​នៅ​តែ​រក្សា​អត្តចរិត​ស្លូត​សុភាព​ជា​និច្ច ហើយ​នាង​នឹង​ម៉ត់ចត់​បំផុត នូវ​រាល់​ការ​សម្រេច​ចិត្ត និង​ការងារ។

– កាចឆ្នាស់​មាន​ហេតុផល៖ ភាព​កាច​ឆ្នាស់ ក៏​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស​ស្រី ដែល​នាង​មិន​ងាយ​នឹង​ចុះញ៉ម​នរណា​ទេ នាង​ជា​នារីក្លាហាន ប៉ុន្តែ​រាល់​ការ​ឆ្នាស់​ឆ្នើម របស់​នាង គឺ​កាច​ឆ្នាស់​ដោយ​មាន​ហេតុផល​បំផុត។

– នារី​គួរ​ធ្វើខ្លួន​ដូចជា​ឆ័ត្រ៖ ឆ័ត្រ​អាច​ប្រើ​បាន​មិន​ថា ជា​មាន​ភ្លៀង ឬ​ការពារ​កំដៅ​នោះ​ទេ ហើយ​មនុស្ស​ស្រី​គួរ​តែ​ធ្វើ​ដូច​ជា ឆ័ត្រ ដែរ​គឺ​អាច​ចុះចូល​ជា​មួយ​បញ្ហា​ផ្សេង ឬ​ជា​មួយ​មនុស្ស​ផ្សេងៗ​គ្រប់​ស្ថាន​ភាព៕

ប្រភព Moha sneha