kalib9

គណៈកម្មការទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា រហូតដល់ថ្នាក់យំសស្រាក់ តែលទ្ធផលបែរជា…(មានវីដេអូ)

ភ្នំពេញ៖ ប្អូនស្រី លីន សោម៉ា ត្រូវបានអ្នកគាំទ្រជាច្រើន តែងកោតសរសើរ ពីទឹកដមសម្លេង បែបមនោសញ្ចេតនា របស់ក្មេងស្រីវ័យ ១៦ឆ្នាំរូបនេះ ពិតជាពីរោះមិនចាញ់ តារាអាជីពប៉ុន្មាននោះទេ។

ជាក់ស្ដែង ក្នុងការប្រកួត កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ វគ្គ Green Miles កាលពីយប់មិញនេះ បានតម្រូវឲ្យប្អូនស្រី ផ្លាស់ប្ដូរស្ទីលមកច្រៀងបទញាក់ កន្ត្រាក់អារម្មណ៍ ដែលមានចំណងជើងថា​ «ចេះតែស្រមៃ» 

មួយបទនេះ បានធ្វើឲ្យបេក្ខភាព វ័យក្មេងរូបនេះ មានភាពលំបាកជាខ្លាំង ព្រោះត្រូវច្រៀង និងសម្ដែងផ្ទាល់នៅមុខ ទស្សនិកជនជាច្រើននាក់។

អ្វីដែលចាប់អារម្មណ៍ ក្នុងការប្រកាសលទ្ធផល Juge ទាំង៤ បាននិយាយបែប ស៊ីអារម្មណ៍យ៉ាងខ្លាំង ជាហេតុធ្វើឲ្យ លីន សោម៉ា សម្រក់ទឹកភ្នែកយ៉ាងសស្រាក់ ព្រោះតែគិតថា ខ្លួនអាចនឹងត្រូវជ្រុះចេញពីកម្មវិធីនេះមិនខាន ។

ប៉ុន្តែជាលទ្ធផលចុងក្រោយ បេក្ខនារី លីន សោម៉ា នៅតែអាចមានឱកាសបន្ត ប្រកួតក្នុងកម្មវិធីនេះ នៅវគ្គ Live Show ខណៈដែលបេក្ខភាពដទៃទៀត ត្រូវបានជម្រុះ សល់តែ១២រូបប៉ុណ្ណោះ ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

Juge ទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា ដល់យំសស្រាក
Juge ទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា ដល់យំសស្រាក
Juge ទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា ដល់យំសស្រាក
Juge ទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា ដល់យំសស្រាក
Juge ទាំង៤ ស៊ីអារម្មណ៍ លីន សោម៉ា ដល់យំសស្រាក
ប្អូនស្រី លីន សោម៉ា ដល់យំសស្រាក

ប្រភព៖ khmerload