kalib9

អស់បញ្ហារឿងក្បាលពោះ សាច់ចង្កេះ និងសាច់ដើមដៃ ដោយភេសជ្ជៈទាំង៣យ៉ាងនេះ ពីម្សៅសូដា!

រឿងដែលនារីៗភ័យខ្លាច និងព្រួយបារម្ភបំផុត គឺបញ្ហារឿងសម្រស់ផ្ទៃមុខ និងដងខ្លួនតែម្តង។  ជាពិសេស គឺបញ្ហាក្បាលពោះដែលធំ សាច់ចង្កេះដែលយារធ្លាក់ និងសាច់ដើមដៃឡើងសុទ្ធតែសាច់ជាដើម។

 

ជាការពិតណាស់ មានភេសជ្ជៈជាច្រើន ដែលអាចជួយកម្ចាត់បញ្ហា ដែលមិត្តៗសុភាពនារីបារម្ភនេះបាន តែត្រូវធ្វើតាមដំណាក់កាលនីមួយៗ សម្រាប់បំបាត់ក្បាលពោះផ្សេង កម្ចាត់សាច់ចង្កេះផ្សេង និងបញ្ហាដើមដៃផ្សេង ដែលមានភាពស៊ាំញ៉ាំច្រើន។ តែពេលនេះលែងជាបញ្ហាហើយ ភេសជ្ជៈ៣យ៉ាងដែលផ្សំពីម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) នេះ អាចជួយបានកម្ចាត់បញ្ហា ៣យ៉ាងនេះ ក្នុងពេលតែមួយតែម្តង។

 

ដូច្នេះមកតាមដានការធ្វើភេសជ្ជៈ ពីម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) សម្រាប់បំបាត់ខ្លាញ់ក្បាលពោះ ព្រមទាំងសាច់ចង្កេះ និងសាច់ដើមដៃដូចខាងក្រោម៖ 

 

ការធ្វើភេសជ្ជៈពីម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) សម្រាប់បំបាត់ខ្លាញ់ក្បាលពោះ ព្រមទាំងសាច់ចង្កេះ និងសាច់ដើមដៃ

 

# ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) និងក្រូចថ្លុង

 

គ្រឿងផ្សំ

 

– ក្រូចថ្លុង ១ផ្លែ (អាចប្រើក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារក៏បាន) ច្របាច់យកតែទឹក

– ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) ១ស្លាបព្រា ( Baking Soda អាចរកទិញបាននៅផ្សារទំនើប)

– ទឹកស្អាត កន្លះកែវ។

 

គ្រឿងផ្សំភេសជ្ជៈម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) និងក្រូចថ្លុង

 

ការអនុវត្ត៖ លាយម្សៅសូដា ចូលទៅក្នុងទឹកកូរចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាយជាមួយនឹងទឹកក្រូចថ្លុង ឬទឹកក្រូចឆ្មារសម្បកលឿង។ ជាចុងក្រោយទទួលទានទានទឹកមួយកែវនេះ នៅពេលពោះទទេរជារៀងរាល់ព្រឹក មុនពេលបាយ ២០នាទីជាការស្រេច។

 

លាយម្សៅសូដា ចូលទៅក្នុងទឹកកូរចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាយជាមួយនឹងទឹកក្រូចថ្លុង ឬទឹកក្រូចឆ្មារសម្បកលឿង

 

# ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) និងទឹកខ្មេះប៉ោម

 

គ្រឿងផ្សំ

 

– ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) កន្លះស្លាបព្រា

– ទឹកខ្មេះប៉ោម ២ស្លាបព្រា ( Apple Cider Vinegar អាចរកទិញបាននៅផ្សារទំនើប)

– ទឹកស្អាត ១កែវ។

 

គ្រឿងផ្សំភេសជ្ជៈ ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) និងទឹកខ្មេះប៉ោម

 

ការអនុវត្ត៖ លាយគ្រឿងផ្សំទាំងអស់ កូរបញ្ចូលគ្នាឱ្យសព្វ រួចទទួលទានរាល់ពេលមុនទទួលទានអាហារពេលព្រឹកជាការស្រេច។ អ្នកនឹងចាប់ផ្តើមស្រកក្បាលពោះ ដើមដៃ និងសាច់ចង្កេះ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ហើយកាន់តែទទួលបានលទ្ធផលជាងមុន ប្រសិនជាអ្នកព្យាយាមហាត់ប្រាណបន្ថែម។

 

លាយគ្រឿងផ្សំទាំងអស់កូរបញ្ចូលគ្នាឱ្យសព្វ រួចទទួលទានរាល់ពេលមុនទទួលទានអាហារពេលព្រឹកជាការស្រេច

 

# ភេសជ្ជៈក្រឡុកពីម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda)

 

គ្រឿងផ្សំ

 

– ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) ១ស្លាបព្រា

– ស្លឹកជីរអង្កាម ១បាច់តូច

– ផ្លែស្ត្រូប័រី ១ពែង

– ទឹកក្រូចឆ្មារសម្បកលឿង ២ផ្លែ (ប្រើក្រូចឆ្មារធម្មតាក៏បាន)

– ទឹកស្អាត ២ពែង។

 

គ្រឿងផ្សំភេសជ្ជៈក្រឡុកពីម្សៅមេនំប៉័ង ឬម្សៅសូដា

 

ការអនុវត្ត៖ លាយគ្រឿងផ្សំទាំងអស់ក្រឡុក ឬកិនបញ្ចូលគ្នា ដោយអាចបន្ថែមទឹកកកជាមួយក៏បាន។ បន្ទាប់មកទទួលទានទឹកក្រឡុកនេះ មួយថ្ងៃ ២ដងជាការស្រេច។

 

លាយគ្រឿងផ្សំទាំងអស់ក្រឡុក ឬកិនបញ្ចូលគ្នា ដោយអាចបន្ថែមទឹកកកជាមួយក៏បាន។ បន្ទាប់មកទទួលទានទឹកក្រឡុកនេះ មួយថ្ងៃ ២ដងជាការស្រេច

 

ប្រភព៖ khmerload