kalib9

“ចូលមកអូនស្រី” ចម្រៀងញ៉ាក់ខ្មែរលាយអេស្ប៉ាញដែលល្បីកាលពីជាង ១០ ឆ្នាំមុន នរណាខ្លះនៅចាំ?

បើសិនជាអ្នកគឺជាយុវវ័យសម័យថ្មីកាល ១០ ឆ្នាំមុន អ្នកប្រហែលជាចងចាំបទចម្រៀងដ៏ពេញនិយមមួយបទនេះជាក់ជាមិនខាន វាមានចំណងជើងថា “ចូលមកអូនស្រី” ។

និយាយតាមត្រង់ទៅចុះ បទចម្រៀងមួយបទនេះគឺជាបទចម្រៀងសំនព្វចិត្តរបស់ខ្ញ៉ំកាលពីជាង ១០ ឆ្នាំមុន វាគឺជា Ringtone នៅលើទូរសព្ទដំបូងរបស់ខ្ញ៉ំ ហើយក៏ជាចម្រៀងដែលខ្ញ៉ំបានឮស្ទើរតែគ្រប់ប៉ុស្តិ៍វិទ្យុកាលពីពេលនោះផងដែរ ។ ប៉ុន្តែដោយសារតែសម័យកាលនោះប្រព័ន្ធអ៉ីនធើណេតមិនមានភាពទូលំទូលាយ ដូចនេះខ្ញ៉ំក៏មិនដែលបានទស្សនាវីដេអូចម្រៀងបទនេះ ក៏ដូចជាព័ត៌មានលំអិតទាក់ទងនឹងបទចម្រៀងនេះដែរ ហើយខ្ញ៉ំក៏ធ្លាប់មានការយល់ច្រឡំថាបទនេះច្រៀងដោយលោក ខាត់ ជេម ទៀតផង ។

ជាការពិតបទចម្រៀងដែលច្រៀងជាភាសាខ្មែរ លាយអេស្ប៉ាញមួយបទនេះគឺជាត្រូវបានច្រៀងដោយ Khmer Thug រួមជាមួយនឹង Noledge J និង Daniel El Rudo ដែលបានចេញកាលពីកំឡុងឆ្នាំ ២០០៧ ហើយត្រូវបានផលិត និងបង្ហោះចូលទៅក្នុង Youtube ដោយ Javelin Records ។

នរណាខ្លះនៅចាំបទនេះ ? ហើយធ្លាប់បានទស្សនាវីដេអូចម្រៀងដើមនៃបទនេះដែរឬទេ បើមិនធ្លាប់ទេទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ Youtube

error: Content is protected !!