kalib9

បិសាចចម្លែកដែលគេជឿថាធ្លាប់មាននៅលើផែនដី

នៅក្នុងប្រទេសនីមួយៗតែងតែមានរឿងព្រេងក៏ដូចជាការដំណាលខុសៗពីគ្នា ដែលក្នុងនោះមានរៀបរាប់ទាក់ទងនិងអាទិទេពបិសាច ក៏ដូចជាសត្វចម្លែកៗផងដែរ ហើយថ្ងៃនេះយើងខ្ញុំសូមលើកយកសត្វចម្លែកខ្លះដែលត្រូវបានកត់ត្រាក្នុងសៀវភៅរឿងព្រេងនានាពីជុំវិញពិភពលោក ។ ( សូមអធ្យាស្រ័យទុកជាមុនបើការបកប្រែមានការខ្វះចន្លោះ ) ។

The Lochness Monster

ក្នុងអំឡុងឆ្នាំ ១៩៣៣ រូបថតរបស់សត្វចម្លែកមួយសន្លឹកត្រូវបានផ្ញើរទៅកាន់កាសែត Daily Express  ដែលវាមានត្រូវបានគេកត់សម្គាល់ថារូបរាងដូចជាសត្វដាយណូស័រកំពុងហែលក្នុងបឹង Lake Lochness ដែលធ្វើអោយមនុស្សជាច្រើនជឿថាសត្វនោះនៅមានជីវិតមកដល់បច្ចុប្បន្នកាល ។ យ៉ាងណាទាក់ទងនិងសត្វប្រភេទនេះមានរឿងព្រេងទាក់ទងនិងវាដែលគេហៅវាថា Nessie ដែលវាធ្លាប់ត្រូវបានគេឃើញតាំងពីអំឡុងសតវត្សទី៦មកម្ល៉េះ ។

The Abominable Snowman

នៅជួរភ្នំហិមាល័យក្នុងតំបន់មួយចន្លោះនេបាល់និងទីប៉េធ្លាប់មានរឿងទាក់ទងនិងសត្វចម្លែកមួយដែលមានឈ្មោះថា Abominable Snowman ដោយនៅឆ្នាំ១៩២១មានមនុស្សអះអាងថាបានប្រទះឃើញវាមានសក់ពណ៌ប្រផេះហើយមានកម្ពស់ប្រមាណជា៦ហ្វីត ។ ដោយឡែកយោងតាមសៀវភៅរឿងព្រេងក៏មានរៀបរាប់ទាក់ទងនិងវា​ផងដែរ ដែលក្នុងរឿងព្រេងនោះបានចាត់ទុកថាជាព្រះនៃការប្រមាញ់នៃតំបន់ទឹកកក ។

Bigfoot

Bigfoot ក៏ជាសត្វចម្លែកមួយក្នុងរឿងព្រេងផងដែរ ដោយមនុស្សជាច្រើនជឿថាវាអាចមានពិតប្រាកដ ដោយមានមនុស្សមួយចំនួនធ្លាប់អះអាងធ្លាប់បានឃើញផងដែរ ដោយពួកគេបានរៀបរាប់ថាវាមានកម្ពស់ដល់ទៅ៨ហ្វីត មានរោមពណ៌ក្រហម ហើយមានសម្រែកខ្លាំងៗផងដែរ ។ យ៉ាងណាគិតមកដល់ពេលគេរកឃើញដានជើងប្រមាណជា៩០០ដែលសង្ស័យថាជាដានជើងរបស់ Bigfoot ។

Vampires

ការនិយាយទាក់ទងនិងបិសាចជញ្ជក់ឈាមដំបូងគឺមាននៅក្នុងទេវកថាប្រទេសក្រិច ដែលបានរៀបរាប់ថាដំបូងឡើយមានបុរសវ័យក្មេងម្នាក់បានស្រលាញ់នារីម្នាក់ហើយពួកគេបានទៅដើរកម្សាន្តជិតប្រាសាទ Apollo ដែលជាកន្លែងនៃអាទិទេព្រះអាទិត្យ  ហើយខណៈនោះបុរសម្នាក់នោះបានសុំនាងរៀបការ ភ្លាមនោះអាទិទេពក៏ប្រទះឃើញហើយក៏ពេញចិត្តនាងដែរ ដូចនេះហើយដោយការច្រណែនអាទិទេពក៏បានដាក់បណ្ដាសារអោយបុរសម្នាក់នោះស្ថិតក្រោមភាពងងឺតបើចេញមកក្រៅស្បែកនិងត្រូវឆេះខ្ទេចខ្ទី ។

ក្រោយមកបុរសវ័យក្មេងបានទៅពឹងពាក់ Hades ដែលជាព្រះនៃឋាននរកដើម្បីជួយ តែក្នុងការជួយ Hades បានដាក់លក្ខខណ្ឌអោយគេទៅលួចព្រួញប្រាក់របស់ Artemis ដែលជាព្រះនៃការប្រមាញ់ ។ តែកំឡុងពេលទៅលួចគេក៏ត្រូវចាប់ខ្លួនហើយទទួលរងបណ្ដាសារបន្ថែមទៀត គឺពេលត្រូវប្រាក់លើស្បែកគេនិងទទួលរងការឈឺចាប់ ។ តែក្រោយមកពេលបានដឹងរឿងដ៏គួរអោយអាណិតរបស់បុរសកម្សត់នោះ Artemis បានផ្ដល់ឥទ្ធិពលខ្លះដល់គេដោយផ្ដល់នៅចង្កូមដ៏វែង កម្លាំងដ៏ខ្លាំងក្លានិងជីវិតអមតៈ ។ យ៉ាងណាទេវកថារបស់ Vampire ត្រូវបានគេរៀបរាប់ផ្សេងគ្នាតាមវប្បធម៌នៃប្រទេសផ្សេងៗ ។

The Kraken

Kraken គឺជាឈ្មោះនៃសត្វបិសាចសមុទ្រមួយដែលត្រូវបានបង្ហាញវត្តមានក្នុងអំឡុងសតវត្សទី១៣ ដែលគេបានរៀបរាប់ថាវាប្រៀបដូចជាមឹកយក្សដែលអាចកំទេចកប៉ាល់ធំៗបាន ។