kalib9

គុណប្រយោជន៏ និងបចេ្ចកទេសដាំដំណាំដំឡូងបារាំង

ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។

26165145_1899965276984213_8041963146811762785_n 25550177_1522134037842024_1960190553294128743_n

I-គុណប្រយោជន៏ៈ ចង់ដឹងថា ដំឡូងបារាំង មានអត្ថប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទខាងក្រោម ៖ ១.ដំឡូងបារាំង គឺជាប្រភពដែលសម្បូរទៅដោយ វីតាមីន C, វីតាមីន B6, ទង់ដែង, ម៉ង់ហ្គាណែស,និងជាតិសរសៃនៃរបបអាហារ។ ២.មានរស់ជាតិផ្អែម តែមានកម្រិតកាឡូរី និងជាតិខ្លាញ់ទាបសមរម្យ និងជាប្រភពដ៏សម្បូរបែបនៃ សារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម និងវីតាមីន A។

22555188_126198508093804_8397315340914604918_n 21765174_804580269712882_3552347839799802839_n ៣. ជាអាហារដែលមាន ប្រសិទ្ធិភាពបំផុត ក្នុងសម្រាប់ការផលិតថាមពល ហើយថាមពលដែលបានមកពីដំឡូងបារាំង គឺត្រូវបានរក្សាទុកជាglycogen នៅក្នុង សាច់ដុំ និងថ្លើម ដែលវាមានតូនាទីជា ថាមពលដែលអាចប្រើបាន ងាយស្រួលក្នុងអំឡុងពេលយូរ ដោយ ការធ្វើលំហាត់ប្រាណ។ នេះគឺជាមូលហេតុ ដែលវាគឺជាផ្នែកមួយ ដ៏សំខាន់នៃរបបអាហារកីឡាករ។

20707919_1367481626638195_6540496696983649482_n 20664098_1367481616638196_6744274792256432688_n ៤. មានកម្រិតសូដ្យូមទាប ហើយវាស្ទើរតែគ្មានជាតិខ្លាញ់ដែលងាយ ស្រួលក្នុងការរំលាយអាហារ ហើយវាគឺជាអាហារសម្រកទំងន់ដ៏ល្អ។ ៥. មានប្រសិទ្ធិភាព ក្នុងការព្យាបាលដំបៅក្រពះនិងការលាកពោះវៀនធំ។

20638600_1367480563304968_9005286457921299227_n 20638590_1367480646638293_6318497416643730377_n ៦. មានគុណប្រយោជន៍ ក្នុងការព្យាបាលឬសដូងបាត បានដោយ សារតែវា មានផ្ទុក ជាតិសរសៃខ្ពស់។ ៧. អាចជួយការពារ ជំងឺមហារីកក្រពេញជាលិកា និងមហារីក សរីរាង្គ ដោយសារតែវាបានផ្ទុកទៅដោយ វីតាមីន A ខ្ពស់។

20638384_1367481389971552_974654467755195605_n 20637792_1367481349971556_5099921689276555576_n ៨. ជាជំរើសអាហារដ៏ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រង កម្រិតជាតិស្ករនៅក្នុងឈាម។ ៩. ជួយពង្រឹងការទប់ទល់ ទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ រីឯសារធាតុប៉ូតាស្យូម ដែលមាននៅក្នុងដំឡូងបារាំង អាចជួយរក្សាតុល្យភាព សារធាតុរាវ និងអេឡិចត្រូ នៅក្នុងកោសិការាងកាយបាន។

20228316_1411184338966530_3125043530616650678_n 20108429_1411184145633216_1206185577491423352_n ១០. អាចជួយនៅក្នុងមុខងារ ធម្មតានៃបេះដូង និងការរក្សាការពិនិត្យលើសម្ពាធឈាម បានថែមទៀតផង៕

20106587_1411184552299842_8200202668371727258_n 20106491_1411184298966534_901782377833765284_n II- វិធីដាំ ដំឡូង បារាំង ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយ សារធាតុ វីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារ ដ៏ឆ្ងាញ់ ពិសា។ ខាងក្រោមនេះជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖

20106422_1411184458966518_8545246493213454124_n 20046700_1411184138966550_931265501951388156_n – បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។ -ជ្រួយដី និងដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥ សង់ទីម៉ែត្រ។ បន្ទាប់មកត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។

20046358_1411184525633178_3884232287748884736_n 20032031_1411184232299874_27911883173023776_n – ដាំដើមដំឡូងបារំាងលើដី ១ដើមៗ ឱ្យមានចំងាយឆ្ងាយពីគ្នា ចំនួន ៣០សង់ទីម៉ែត្រ។ – ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក

20031784_1411184215633209_8034483633590122410_n 20031777_1411184245633206_6932817759043071427_n – ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជី បន្ថែមដើម្បីឱ្យឆាប់ រីកលូត លាស់បានល្អ។

20031588_1411184278966536_3495027082718711931_n 19990562_1411184295633201_4103976332649391272_n – ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវ រងចាំ រហូតដល់ ឬសរបស់វាប្រែពណ៌ ទៅជាពណ៌លឿង។ មាន ន័យថា អ្នកអាច ដកយកមើមរបស់វាមកបានហើយ។

19990257_1411184152299882_1792225123206031324_n 19884071_1411184392299858_1008426274246574113_n 18010340_1399960563383924_8026166981259886922_n ប្រភពៈ Agri-today

error: Content is protected !!