kalib9

រប្រៀបធ្វើនំចាក់ច័ន្ទ!

គ្រឿងផ្សំ៖

-ម្សៅអង្ករ៧៥ក្រាម ,ម្សៅក្តួច ៥០ក្រាម ,ទឹក ១២៥មីលីត្រ ,ខ្ទិះដូង ១២៥មីលីត្រ ,ស្ករត្នោត ១០០ក្រាម

-ល័ក្តក្រហម ឬបៃតង ,សាច់ដូងកោសសម្រាប់លម្អ ,អំបិល១ចឹប

វិធីធ្វើ៖

១-យកម្សៅអង្ករដែលកិនរួចលាយបន្ថែមជាមួយទឹក ខ្ទិះដូង​ ស្ករស និង អំបិល ហើយ កូរឲ្យសព្វ។

២-ចាក់ម្សៅដែលលាយបញ្ចូលគ្នានោះជាពីរចំណែកស្មើគ្នា។

៣-បន្ថែមល័ក្តពណ៍(ល័ក្តសម្រាប់អាហារ)ទៅក្នុងចានមួយ (ពណ៍បែតងឬក្រហមត្រូវបានគេប្រើសម្រាប់បង្អែមនេះ)។

៤-ដាក់ថាសដែកមួយចូលទៅក្នុងឡាំងសឹង ហើយចាក់ម្សៅពណ៍សកម្រាស់ប្រហែល ១សង់ទីម៉ែត្រ ទៀត ហើយចំហុយម្តងទៀត ប្រហែល ១០នាទី។

៥-ចាក់ម្សៅពណ៍ក្រហម ឬបៃតងពីលើស្រទាប់ដែលចំហុយរួចនោះកម្រាស់ប្រហែល១សង់ទីម៉ែត្រ​ទៀតហើយចំហុយម្តងទៀតប្រហែល១០នាទី។

៦-ធ្វើដដែលៗឲ្យបានច្រើនដងដោយបន្ថែមស្រទាប់ទៅលើនំដែលត្រូវបានចំហុយ(អ្នកអាចប្រើពណ៍ផ្សេងគ្នាចំពោះស្រទាប់នីមួយៗ)។ជាទូទៅ នំចាក់ច័ន្ទមាន៤ទៅ៥ស្រទាប់ តាមទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា។

៧-ចំហុយនំទាំងមូលប្រហែល៤០នាទី ទៀតរហូតដល់នំឆ្អិនល្អ។

៨-ទុកវាឲ្យត្រជាក់ល្មម រួចកាត់វាជាដុំៗនិងលម្អជាមួយសាច់ដូងកោស។

 

 

 

រយៈពេលរៀបចំ ២០នាទី រយៈពេលសរុប​ ប្រហែល១ម៉ោង៣០នាទី សម្រាប់មនុស្ស៤-៦នាក់

អត្ថបទដោយ៖ THEiCONMEDIA