kalib9

ថ្នាំធម្មជាតិសំរាប់ការពារ ជួយមិនអោយមាន់កើតជំងឺផ្សេងៗ រាករូស ផ្ដាសសាយ ការាពាររោគមិនដឹងមូលហេតុ ជួយអោយមាន់ស៊ីចំណីបានល្អ ឆាប់ធំធាត់

រុក្ខជាតិដែលយកមកប្រើធ្វើថ្នាំសំរាប់លាយទឹកអោយមាន់ផឹក ដើម្បីការពារជំងឺផ្សេងៗមានដូចជា÷ -ដើមប្រម៉ាត់មនុស្ស យកដើម និងស្លឹក កន្លះគីឡូ

-វល្លិ៍បណ្ដូលពេជ្រ ចិតជាចំណិត ឬ ដុំ 2ខាំ

-មើមពន្លៃ ដំអោយបែក 2ខាំ

-ស្លឹកគ្រៃដាក់ទាំងដើម និងស្លឹក3ខាំ

-មើមរមៀត ដំអោយបែក 2ខាំ

-ប៉ោត ឬឆ្នាំងសំរាប់ដាំទឹក -ទឹកស្អាតមួយប៉ោតប្រហែល 5-10 លីត្រ។វិធីធ្វើ÷ -ដាំទឹកឱ្យពុះ -យកធាតុផ្សំទាំងអស់ទៅស្ងោរ រួចទុកអោយត្រជាក់ ។

វិធីប្រើ÷ -យកទឹកមួយលីត្រលាយទឹកធម្មតា4លីត្រ ដាក់អោយមាន់ផឹករាល់ថ្ងៃ -ធាតុផ្សំទាំងអស់អាចដាំទឹកបាន 4-5 ដង។

–  

ប្រភព៖វុទ្ធី ក្មេងឃ្វាលគោ