kalib9

វិធីធ្វើងាំង៉ូវសាច់មាន់!

គ្រឿងផ្សំ៖ -សាច់មាន់ -ក្រូចងាំង៉ូវ -គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមសចិញ្រ្ចាំ ស្លឹកខ្ទឹម ជីរណា -ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប្រេងឆា





វិធីធ្វើ៖

១.ដាក់ខ្ទះហើយដាក់ប្រេងឆាចូលទុកឲ្យក្តៅ ហើយដាក់ខ្ទឹមសចិញ្រ្ចាំចូលបំពងឲ្យក្រហមបន្តិច បន្ទាប់មកដាក់សាច់មាន់ចូលរំលីងឲ្យឆ្អិន ហើយដួសដាក់ចានទុកមួយឡែក

២.ដាក់ឆ្នាំងដាំទឹកឲ្យពុះ ហើយដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេងចូល បន្ទាប់មកដាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុបចូល ដាក់សាច់មាន់ដែលរំលីងឆ្អិនដាក់ចូល ហើយកូរវាតិចៗឲ្យចូលជាតិគ្នា គ្របវាទុកឲ្យពុះម្តងទៀត ៣.ដាក់ក្រូចងាំង៉ូវចូល បន្ទាប់មកដាក់ស្លឹកខ្ទឹម និងជីរណាចូលជាការស្រេច។