kalib9

តែបួនមុខនេះក៏ជួយអោយផ្ទៃមុខសុភាពនារីទាំងអស់ភ្លឺរលោងបានដែរ! មិនសាកមិនដឹង !!

រូបមន្តរក្សាស្បែកមុខអោយភ្លឺរលោង អម្ពិលទុំ ម្សៅរមៀត ទឹកដោះគោជូរ ប៉េងប៉ោះ។ មានតិចដាក់តិច មានច្រើនដាក់ច្រើន តែគួរដាក់ស្មើគ្នា។ បើវាស្ងួតពេកយើងថែមទឹកដោះគោជូរឬប្រើយ៉ាអួក៏បាន បើចង់អោយគោក យើងថែមម្សៅរមៀត។

កូរអោយសព្វ ទុក២នាទីសិន ហើយយកមកលាបលើមុខ ទុកអោយស្ងួត រួចហើយយើងទៅលាងសម្អាតមុខដោយទឹកត្រជាក់។ ធ្វើរៀងរាល់១សប្តាហ៍ម្តង។