kalib9

សំបកក្រូច ព្យាបាលការឈឺសន្លាក់ឆ្អឹង និងឈឺបាតជើង

* ធាតុផ្សំ៖ – ក្រូចឆ្មារ ៣ផ្លែ – ប្រេងអូលីវ។

* វិធីធ្វើ៖ – ចិតសំបកក្រូចយកផ្នែកសខាងក្នុងចេញ រួចចិតជាចំណិតតូចៗស្តើងៗ ដាក់ចូលក្នុងក្រឡកែវមួយ – ចាក់ប្រេងអូលីវចូលឲ្យលិចសំបកក្រូចនោះ រួចបិទគម្របរក្សាទុករយៈពេល២អាទិត្យ។

* វិធីប្រើ៖ – យកទឹកប្រេងរបស់វាមកលាបរិត ម៉ាស្សា ១៥នាទី ត្រង់កន្លែងដែលឈឺ ហើយទុករយៈពេល២ម៉ោងទើបសម្អាតចេញ – យកកាករបស់វាមកបិតរួចយកស្បៃរុំត្រង់បាតជើង ឬកន្លែងឈឺទុក១យប់ រួចយកវាចេញ និងលាងសម្អាត – ធ្វើបែបនេះបានរយៈពេល ២ឬ ៣ថ្ងៃអ្នកនឹងទទួលបានធូរស្បើយ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត