kalib9

វិធីធ្វើពងទាចៀនត្រីប្រម៉ា!

គ្រឿងផ្សំ៖

-ត្រីប្រម៉ាចិញ្ច្រាំ

-សាច់ជ្រូកចិញ្ច្រាំ

-ពងទា

-ខ្ទឹមសចិញ្ច្រាំ ទឹកត្រី អំបិល ស្ករស

-បន្លែអន្លក់មាន ការ៉ុត ត្រសក់ ស្វាយខ្ចី សណ្តែកកួរ ស្ពែក្តោប… (តាមចំណងចំណូលចិត្ត)

^

^

^

វិធីធ្វើ៖

១.គោះពងទាវាយចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំ និងត្រីប្រម៉ាចិញ្ច្រាំចូលគ្នាច្របល់ឲ្យសព្វ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំ ទឹកត្រី អំបិល ស្ករសចូលគ្នាច្របល់ឲ្យសព្វចូលជាតិគ្នា

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ចៀនពងទាក្រឡុក ជាមួយត្រីប្រម៉ាចូលចៀនឲ្យក្រៀមទាំងសងខាង ហើយដួសដាក់ចាន ៣.រៀបបន្លែអន្លក់សម្រាប់ញ៉ាំផ្ទាប់ជាមួយគ្នាហើយជាការស្រេច។

^

^

^

^

^

^

^

^

^

អត្ថបទដោយ៖ THE iCON MEDIA

error: Content is protected !!