kalib9

អបអរសាទរ! ធី សុវណ្ណថា នឹងធ្វើជាអ្នកតំណាងឲ្យនារីកម្ពុជា ក្នុងកម្មវីធី “Queen of the Spa Korea 2018” ក្នុងចំណោម១២ប្រទេស…

ភ្នំុពេញ ៖អ្នកលេងហ្វេសប៊ុកមួយចំនួនប្រាកដជាស្គាល់ កញ្ញា​ ធី សុវណ្ណថា ដែលប្រឡូកក្នុងឆាកនយោបាយទាំងវ័យក្មេង និងមហាជនបានដាក់រហ័សនាមថា ខាងពូកែប្តឹង ។ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កញ្ញា​ ធី សុវណ្ណថា បានឲ្យដឹងថា ត្រូវបានអញ្ជើញជាអ្នកតំណាងឲ្យនារីប្រទេសកម្ពុជា ក្នុងចំណោមនារីមកពី ១២ប្រទេស នៅឯនៅទីក្រុងសាយហ្គន ប្រទេសវៀតណាម ។

ក្នុងនោះផងដែរ កញ្ញា ធី សុវណ្ណថា បានលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា “ថ្ងៃស្អែក នាងខ្ញុំ បានទទួលការអញ្ជើញ ចូលរួមកិច្ចប្រជុំ កម្មវិធី “Queen of the Spa Korea 2018” នៅទីក្រុងសាយហ្គន ប្រទេសវៀតណាម ។ ចូលរួមដោយ នារីតំណាងមកពី ១២ប្រទេស នាងខ្ញុំ ជាតំណាងពីប្រទេសកម្ពុជា” ៕

 

error: Content is protected !!