kalib9

ភ្លើងឆេះក្នុងរោងចក្រផលិតស្រាបៀរហ្គេនស្បើត​ នៅគីឡូម៉ែត្រលេខ៦

​ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រស្រាបៀរ​ហ្គេនស្បើត​ ស្ថិតនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅវេលាម៉ោង​៤ និង៤០ នាទីល្ងាច ថ្ងៃ​ទី៥ កុម្ភៈ ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា​ ​ម្ចាស់ទីតាំងឈ្មោះ អ៊ុក សុជាតិ ភេទប្រុស អាយុ ៤២ឆ្នាំ​ មុខរបរ ប្រធានរដ្ឋបាលក្រុមហ៊ុនស្រាបៀរហ្គេនស្បើត។​ មូលហេតុចោលកន្ទុយបារីដែលនៅមានភ្លើង។ ​គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យ​ខូចខាត ឆេះបាឡែតឈឺក្នុងដីឡូត៌ទំហំ 7mx8m អស់ចំនួន ៤០០ ដុំ និងពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

​ភ្លាមៗនោះ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹក អស់៤ឡាន ស្មើនឹង ២០ម៉ែត្រគូប​។​ ក្នុងនោះ រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប, ក្រុមហ៊ុនស្រាបៀរហ្គេនស្បើត ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ ម៉ែត្រគូប​ ហើយ ពន្លត់ចប់នៅម៉ោង​៥ និង៣០ នាទីថ្ងៃល្ងាច នាថ្ងៃដដែល៕