kalib9

មួយ​ថ្ងៃ​ពិសា​ភេសជ្ជៈ​នេះ​២​ពែង​ មួ​យស​ប្តា​ហ៍​ក្បាលពោះ​នឹង​រាបស្មើ​

​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​នេះ​បាន​ជួយ​ដល់​ស្ត្រី​ជា​ច្រើន​ក្នុង​ការ​សម្រក​ទម្ងន់​ ព្រមទាំង​កាត់​បន្ថយ​ទំហំ​ចង្កេះ​ដោយ​ប្រើ​រយៈពេល​ខ្លី​បំផុត​។​

​ក្រៅពី​ការ​សម្រក​ទម្ងន់​ ភេសជ្ជៈ​នេះ​អាច​ជួយ​សម្អាត​ជាតិពុល​,​ ការពារ​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​,​ ជួយ​ដល់​មុខងារ​ខួរក្បាល​ និង​សុខភាព​ទូទៅ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​។​

​របស់​ដែល​ត្រូវការ​ ៖ ទឹកឃ្មុំ​សុទ្ធ​ ១​ស្លា​ព្រា​កាហ្វេ​ ទឹកក្រូច​ឆ្មា​ស្រស់​ ១​កូន​ពែង​ ទឹកខ្មេះ​ប៉ោម​ ២​ ស្លាបព្រា​កាហ្វេ​

ការ​រៀបចំ​៖

អ្នក​គ្រាន់តែ​លាយ​គ្រឿងផ្សំ​ទាំង​អស់នេះ​បញ្ចូល​គ្នា​នៅ​ក្នុង​ក្រឡ​តូច​មួយ​ឲ្យ​ចូល​គ្នា​សព្វ​ល្អជា​ការ​ស្រេច​។​

​ការ​ប្រើប្រាស់​៖

​អ្នក​ត្រូវ​ពិសា​មុន​ពេល​អាហារ​ថ្ងៃត្រង់​ ឬ​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ក្នុង​ពេល​មួ​យស​ប្តា​ហ៍​ ហើយ​អ្នក​គួរតែ​ធ្វើ​ឱសថ​នេះ​ម្តងទៀត​បន្ទាប់​ប្រើប្រាស់​អស់​។​ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រស់ជាតិ​ក្រូចឆ្មា​ អ្នក​អាច​ប្តូរ​ក្រូ​ថ្លុ​ង​ជំនួស​ក៏​បាន​៕

ប្រភព៖ ខ្មែរប្រពៃ