kalib9

ច្បាស់ការ​ហើយ​!​ នាយ​ច​យ​នឹង​ចូល​រោង​ជ័យ​ជាមួយ​គូស្នេហ៍​វ័យ​១៨​ឆ្នាំ​តាម​គម្រោង​ ក្រោយ​បាន​បង្ហាញ​…

កាលពី​កន្លង​ទៅ​នាយ​ ច​យ​ ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ថា​ ខ្លួន​គ្រោង​ដឹក​ដៃគូ​ស្នេហ៍​ចូល​រោង​ជ័យ​នៅ​ថ្ងៃ​ទី​២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ហើយ​ ហើយ​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ​ គ្រោង​ធ្វើ​នៅ​មណ្ឌល​អាពាហ៍ពិពាហ៍​ ក្នុង​បូ​រី​ពិភព​ថ្មី​ សែន​សុខ​ ដោយ​លោក​គ្រោង​អញ្ជើញ​ភ្ញៀវ​ប្រហែល​២០​ ទៅ​ ៣០​តុ​ ហើយ​ពេល​នេះ​គម្រោង​នេះ​បាន​ក្លាយជា​ការ​ពិត​ហើយ​ក្រោយ​ពី​នាយ​បាន​បង្ហាញ​ធៀប​ការ​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម​។​

គួរ​រំឭក​ថា​នាយ​ ច​យ​ ដែល​មានឈ្មោះ​ពិត​ថា​ ភិ​ច​ សែ​ មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ បច្ចុប្បន្ន​មាន​វ័យ​២៥​ឆ្នាំ​ លោក​បាន​ចាប់​អាជីព​ជាតា​រា​កំប្លែង​ក្នុង​ឆ្នាំ​២០០៧​ ហើយ​នាយ​គឺជា​កូនក្រុម​របស់​តារា​កំប្លែង​ជើង​ចាស់​នាយ​ក្រឹម​។​

ចំពោះ​អនាគត​ភរិយា​របស់​លោក​ ដែល​មហាជន​តែង​សរសើរ​ថា​ មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​នោះ​នាង​មានឈ្មោះ​ថា​ ខ្វាន់​ ឌី​ វ័យ​១៨​ឆ្នាំ​ គឺជា​អ្នក​ខេត្តពោធិ៍សាត់​ ចំពោះ​ការ​ផ្តើម​ស្នេហ៍​រវាង​នាង​ និង​នាយ​ច​យ​ គឺ​អ្នក​ទាំង​ពីរ​ទើបតែ​ស្គាល់គ្នា​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​ តាម​រយៈ​ការ​លេង​ ហ្វេ​ស​ប៊ុ​ក​។​ ដោយសារ​តែ​និស្ស័យ​ ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ ហើយ​ឈាន​ដល់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​៕

រូបភាព៖ នាយ ចយ និងក្វាន់ ឌី

រូបភាព៖ ក្វាន់ ឌី

ច្បាស់ការ​ហើយ​!​ នាយ​ច​យ​នឹង​ចូល​រោង​ជ័យ​ជាមួយ​គូស្នេហ៍​វ័យ​១៨​ឆ្នាំ​តាម​គម្រោង

error: Content is protected !!